Connect with us

ព័ត៌មានអន្ដរជាតិ

ចិន សម្ដែង​ការ​មិន​ពេញ​ចិត្ត ក្រោយ​តៃវ៉ាន់​បើក​ស្ថានកុងស៊ុល​ទី​៣​នៅ​ឥណ្ឌា

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានជំរុញប្រទេសឥណ្ឌាកាលពីថ្ងៃទី១៧​ខែតុលា ឲ្យដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងជៀសវាង​ការ​ធ្វើ​ឲ្យ​ល្អក់​កករ​​ចំពោះ​ទំនាក់ទំនងចិន-ឥណ្ឌា បន្ទាប់ពី​ការបើកស្ថានកុងស៊ុលតៃវ៉ាន់​ថ្មី​មួយផ្សេងទៀតនៅទីក្រុងបុមបៃ។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (រូបភាព៖ រដ្ឋាភិបាលចិន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុង​ប៉េកាំង​បាន​ជំទាស់នឹងចំណាត់ការរបស់បណ្តាប្រទេសដែលខ្លួនមានទំនាក់ទំនងជាមួយ មិន​ឲ្យ​បង្កើត​ទំនាក់ទំនងផ្លូវការជាមួយ​កោះ​តៃវ៉ាន់នោះ​ឡើយ។

លោកស្រី បាន​បន្ត​ថា៖ «គោលការណ៍ “ចិនតែមួយ” គឺជាការប្តេជ្ញាចិត្តនយោបាយ​ប្រាកដ​ប្រជា​ដែលធ្វើឡើងដោយភាគីឥណ្ឌា និងជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ឥណ្ឌា»។ លោកស្រីបានបន្ថែមថា ប្រទេសចិនជំរុញឲ្យឥណ្ឌាគោរពយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ដោះស្រាយបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ហើយមិន​​ត្រូវ​បង្កើត​ទំនាក់ទំនង​​ផ្លូវការណាមួយជាមួយតៃវ៉ាន់​នោះ​ទេ។

ការ​ប្រកាស​របស់​ចិន ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាលតៃវ៉ាន់បានបើកការិយាល័យតំណាងទី​៣​របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៦​ខែតុលា ខណៈ​ការិយាល័យ​តំណាង​ដែលមានស្រាប់​ស្ថិត​នៅក្នុងទីក្រុង New Delhi និង​ទីក្រុង Chennai ។

ចិន ដែលចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ កាលពីថ្ងៃចន្ទ​ទី១៤​ខែតុលា ដោយ​និយាយថា វា​ជាការព្រមានដល់ «សកម្មភាព​ផ្តាច់ខ្លួន» បន្ទាប់ពី​សុន្ទរកថា​នៅ​​ថ្ងៃ​បុណ្យ​ជាតិកាលពីសប្តាហ៍មុន​របស់​ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te។

ក្នុង​រយៈពេល​៥​ឆ្នាំ​​ចុង​ក្រោយ តៃវ៉ាន់បានត្អូញត្អែរអំពីសកម្មភាពយោធារបស់ចិនស្ទើរតែរាល់ថ្ងៃ​នៅ​ជុំវិញ​ដែន​កោះ​របស់​ខ្លួន រួមទាំងការ​​ធ្វើ​សមយុទ្ធ​ធំៗចំនួន​៤​លើក និង​ការ​ល្បាត​សមុទ្រ​​ជាទៀងទាត់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកំពត ណែនាំ​ប្រាប់​ដល់​គ្រូឧទ្ទេស​ និង​សកម្មជន​ឱ្យ​រក្សា​គោលជំហរ ហ៊ានថា ហ៊ានធ្វើ

កីឡា១០ ម៉ោង មុន

U17 កម្ពុជា ឈ្នះ បង់ក្លាដែស ១-០ ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីជំនាញ​ ចុះ​ពិនិត្យ​ស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សាធារណជន និង​ ក្រុមគ្រួសារកីឡាចាប់អារម្មណ៍លើ App Nodrug របស់​អាជ្ញាធរ​ជាតិ​​ប្រឆាំង​គ្រឿងញៀនច្រើនកុះករ

សន្តិសុខសង្គម១៥ ម៉ោង មុន

ទីបំផុត! ជនត្រូវចោទរំលោភសិស្សសាលាខ្មែរឥស្លាម ត្រូវបានចោទប្រកាន់ពីរបទល្មើស

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

សេដ្ឋកិច្ច១៦ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

បច្ចេកវិទ្យា១៥ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

Sokha Hotels

ព័ត៌មានពេញនិយម