Connect with us

ជីវិតកម្សាន្ដ

Jessi ចែកផ្លូវជាមួយភ្នាក់ងារ DOD ចំពេលមានជម្លោះវាយប្រហារអ្នកគាំទ្រ

បានផុស

នៅ

នៅថ្ងៃទី ១៨ ខែតុលា ផលិតកម្ម DOD Entertainment របស់តារាចម្រៀងរ៉េបរូបនេះបានបញ្ជាក់ថា Jessi លែងនៅជាមួយក្រុមហ៊ុនទៀតហើយ ត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីចុះកុងត្រាផ្តាច់មុខជាមួយគ្នាក្នុងនាមជាតារាចម្រៀង។

DOD Entertainment បាននិយាយថា “ជាថ្មីម្តងទៀត យើងសូមអភ័យទោសចំពោះឧបទ្ទវហេតុអកុសលនាពេលថ្មីៗនេះ ដែលបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្រ។ បន្ទាប់ពីពិភាក្សាជាច្រើនជាមួយ Jessi អំពីសកម្មភាពអនាគតរបស់នាង ពួកយើងបានព្រមព្រៀងគ្នាទៅវិញទៅមកក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់នាងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤។ ទោះបីជាពេលវេលាជាមួយពួកយើងគឺខ្លី យើងដឹងគុណចំពោះពេលវេលាដែល Jessi បានចំណាយជាមួយយើង ហើយនឹងបន្តគាំទ្រដោយស្មោះនូវកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរបស់នាង។

ដូចដែលបានរាយការណ៍ពីមុនមក អ្នកគាំទ្រម្នាក់ដែលជាអនីតិជនបានទៅជួបក្រុមរបស់ Jessi ដើម្បីសុំថតរូប ប៉ុន្តែត្រូវបានបុរសក្នុងក្រុមរបស់ Jessi វាយធ្វើបាបនៅព្រឹកព្រលឹមថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុង Apgujeong-dong Gangnam ។ វីដេអូ CCTV បានបង្ហាញឲ្យឃើញពីក្រុមរបស់ Jessi ព្យាយាមបញ្ឈប់អ្នកវាយប្រហារ A ប៉ុន្តែ Jessi បានចាកចេញពីកន្លែងកើតហេតុភ្លាមៗ ដោយធ្វើឲ្យមានការសង្ស័យថា នាងមិនអើពើនឹងការវាយប្រហាររបស់អ្នកគាំទ្រដោយសមាជិកនៃសមាជិកក្រុមរបស់នាង។ តារា​រ៉េប​បាន​អះអាង​ទៀតនាង​ មិន​មាន​មិត្តភាព​ជាមួយ​ជនល្មើស​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​មិត្ត​ភ័ក្តិ​ជនជាតិ​ចិន​របស់​មិត្ត​ជិតស្និទ្ធ​របស់ Jessi។ ចាប់តាំងពីពេលនោះមក Jessi បានសុំទោសចំពោះឧបទ្ទវហេតុនេះ និងបានចូលរួមការសាកសួរប៉ូលិស ប៉ុន្តែអ្នកលេងអ៊ីនធឺណិតនៅតែមានការឆ្លើយតបអវិជ្ជមានអំពីវិធីដែលតារារ៉េបរូបនេះដោះស្រាយឧបទ្ទវហេតុនេះ។

យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែតុលា តារាចម្រៀងកូរ៉េ Jessi បានឆ្លងកាត់ការសាកសួររបស់ប៉ូលិសដើម្បីស៊ើបអង្កេតជនល្មើសដែលបានវាយប្រហារអ្នកគាំទ្ររបស់នាង។ ដូចដែលបានរាយការណ៍ពីមុនមក អ្នកគាំទ្រម្នាក់ដែលសុំរូបថតជាមួយ ត្រូវបានសមាជិកម្នាក់នៃអ្នករួមដំណើររបស់នាងធ្វើបាបយ៉ាងដំណំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖J-Hope ជាសមាជិកទី២ ដែលបញ្ចប់កាព្វកិច្ចយោធាចប់សព្វគ្រប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម