សេដ្ឋកិច្ច
ថ្នាក់ដឹកនាំ CDC កំពុងត្រៀមចេញបេសកម្មគោះទ្វារវិនិយោគិន នៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ បានអនុញ្ញាតឱ្យលោក Matt Jackson នាយក និងជាប្រធានផ្នែកធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន នៃក្រុមហ៊ុន KPMG និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចការងាររៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងរៀបចំបេសកកម្មគោះទ្វារវិនិយោគិនជាបន្តបន្ទាប់ទៅកាន់ប្រទេសផ្សេងៗជាច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ភាពរីកចម្រើនថ្មីៗ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបើកទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស មានជាអាទិ៍ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាដើម៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បញ្ចប់តួនាទីពិធីករថៃ Kan Kantathavorn ក្រោយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអនឡាញបោកប្រាស់ដ៏ធំ