ព័ត៌មានជាតិ
អនុប្រធានទី១ អាជ្ញាធរមីន ស្នើសុំGICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំមជ្ឈមណ្ឌល GICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន។ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ស្នើសុំដូច្នេះ ក្នុងឱកាសជួបប្រជុំទ្វេភាគីជាមួយ លោក Tobias Privitelli ឯកអគ្គរដ្ឋទូត និងជានាយកមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការដោះមីនមនុស្សធម៌ (GICHD) នៅទីក្រុងឡូសាន ប្រទេសស្វីស ដើម្បីពង្រឹងភាពជាដៃគូសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ ឆ្នាំ ដែលបានផ្តល់ដីសុវត្ថិភាពជូនប្រជាជនកម្ពុជាប្រមាណជា ១០លាននាក់ ហើយសមិទ្ធផលទាំងនេះ កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ក្នុងនោះបានធ្វើឱ្យការងារបោសសម្អាតមីន អាចដំណើរការប្រកបដោយសុវត្ថិភាព និងប្រព្រឹត្តិទៅនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះភាពជាដៃគូរវាងអាជ្ញាធរមីន និងGICHD និងបានថ្លែងអំណរគុណ GICHD ចំពោះការគាំទ្រការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ជាពិសេសការកសាងសមត្ថភាពថ្នាក់ជាតិប្រកបដោយនិរន្តរភាពក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោក បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ស្ថានភាពសកម្មភាពមីននៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលមួយយ៉ាងសំខាន់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០២៦-២០៣០ និងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥។
តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមជ្ឈមណ្ឌល GICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន។
ជាការឆ្លើយតប លោក Tobias Privitelli ឯកអគ្គរដ្ឋទូត និងជានាយកមជ្ឈមណ្ឌល GICHD នឹងផ្តល់ការរួមចំណែក និងការគាំទ្រដល់ការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន ស្របតាមបរិបទសកម្មភាពមីននៅកម្ពុជា។
ជាមួយគ្នានោះ លោក Tobias Privitelli បានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទទួលបានរបស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ា និងបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់