Connect with us

ព័ត៌មានជាតិ

UNDP កោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន រហូតក្លាយជាប្រទេសគំរូ

បានផុស

នៅ

UNDP បានកោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូ។ ការកោតសរសើរនេះ កើតឡើងនៅក្នុងពេលលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤  ជួបប្រជុំទ្វេភាគីជាមួយ លោក Haoliang Xu អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ទទួលបន្ទុករដ្ឋបាល នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឡូសាន ប្រទេសស្វីស។ កិច្ចពិភាក្សានេះ បានផ្តោតលើការតាំងចិត្តរួមដើម្បីសាមគ្គីភាពសកលក្នុងការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យសកម្មភាពមីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារៈសំខាន់នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ជាដើម។ ក្នុងនោះ លោក លី ធុជ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ផ្នែកវិស័យសកម្មភាពមីន ជាពិសេសការជួយគាំទ្ររបស់ UNDP ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ បានអញ្ជើញ លោក Haoliang Xu ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និងជួយជំរុញលើកទឹកចិត្តឱ្យរដ្ឋភាគី និងរដ្ឋមិនមែនភាគីដទៃទៀតចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ផងដែរ។

លោក Haoliang Xu អគ្គលេខាធិការរង UN ទទួលបន្ទុករដ្ឋបាល UNDP បានទទួលស្គាល់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ជាមួយ UNDP លើវិស័យសកម្មភាពមីន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ផងដែរ។ លោក Haoliang Xu បានកោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសដទៃទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

Super Junior និងតារា K-POP ល្បីៗកូរ៉េ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ “ប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”

ចរាចរណ៍៤៥ នាទីutes មុន

សមត្ថកិច្ចខណ្ឌដង្កោ ដាក់គោលដៅពិនិត្យជាតិស្រវឹង ឃាត់យានយន្តល្មើស ១០ គ្រឿង យកទៅរក្សាទុក

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រសួងអប់រំរៀបចំការកែលម្អ និងពិនិត្យដំណើរការនានាសម្រាប់ត្រៀមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ថៃព្យាយាមចរចា ក្រោយ​ចិន​ហាមឃាត់ការនាំចូល​ទឹកស្ករអំពៅជុំវិញកង្វល់អនាម័យ

Sokha Hotels

ព័ត៌មានពេញនិយម