Connect with us

ព័ត៌មានជាតិ

ទូតអូស្ត្រាលីថ្មីប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត

បានផុស

នៅ

ទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា លោក Derek Yip ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកអគ្គរាជទូត ប្ដេជ្ញាដូច្នេះ ក្នុងពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក និងសហការី ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៨ ខែតុលា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ លោកឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត៖ (១) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត (២) គាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ និង (៣) គាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានអបអរសាទរលោកអគ្គរាជទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអរគុណអូស្រ្តាលី ដែលបានរួមចំណែកក្នុងការស្វែងសន្ដិភាព នាពេលកន្លងមក និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ថាមពលស្អាត, សុខាភិបាល, អប់រំ, ការពារជាតិ និងសន្តិសុខ រួមទាំងការបណ្តុះបណ្តាល ផងដែរ។

សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនា និងយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

ទូតអូស្ត្រាលីថ្មីប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានតុលាការធម្មនុញ្ញថៃ  កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

UNDP កោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន រហូតក្លាយជាប្រទេសគំរូ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការអញ្ជើញ​ចូលរួម​ដេញថ្លៃការជួសជុលប្រឡាយ​អូតាគីជំហាន៣ ស្ថិតក្នុងអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត​

ព័ត៌មានជាតិ២ ម៉ោង មុន

អនុប្រធានទី១ អាជ្ញាធរមីន ស្នើសុំGICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម