Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហាម៉ាស ប្រកាស​ថា​មិន​ដោះលែង​ចំណាប់ខ្មាំង ទោះ​លោក Sinwar ត្រូវ​បាន​សម្លាប់

បានផុស

នៅ

ក្រុមហាម៉ាស កាលពីថ្ងៃសុក្របាន​​ប្រកាស​ថា ខ្លួននឹងមិនដោះលែងចំណាប់ខ្មាំង​នោះ​ទេ រហូតដល់សង្រ្គាមហ្កាហ្សាបានបញ្ចប់។ ការ​ប្រកាស​នេះ ធ្វើឡើង​ខណៈ​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ កំពុង​កាន់ទុក្ខចំពោះ​ការស្លាប់របស់មេដឹកនាំរបស់ខ្លួនគឺលោក Yahya Sinwar។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Khalil al-Hayya មន្ត្រីក្រុមហាម៉ាសដែលមានមូលដ្ឋាននៅកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា៖ «យើងកាន់ទុក្ខមេដឹកនាំដ៏អស្ចារ្យ បងប្រុសដែល​ត្រូវ​គេ​សម្លាប់​គឺ Yahya Sinwar, Abu Ibrahim»។

លោកបានបន្ថែមថា ចំណាប់ខ្មាំង​នឹង​មិន​ត្រូវ​ដោះលែង​ទេ «លុះត្រាតែការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅហ្គាហ្សា​បញ្ឈប់ ហើយ​មានការដកខ្លួនចេញពីវាទាំងស្រុង ហើយអ្នកទោសវីរបុរស​របស់យើងត្រូវបានដោះលែងពីគុកអ្នក​ឈ្លានពាន»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅការសម្លាប់​លោក Sinwar ថាជា «សញ្ញា​សំខាន់ក្នុងការធ្លាក់ចុះនៃការគ្រប់គ្រងដ៏អាក្រក់របស់ពួកហាម៉ាស» ដោយបន្ថែមថា នេះ​មិន​មែន​ជា​ការ​បញ្ចប់​នៃ​សង្គ្រាម​នោះ​ទេ តែវាគឺជា «ការចាប់ផ្តើមនៃទីបញ្ចប់»។

នៅតំបន់ហ្គាហ្សា ពលរដ្ឋ​មានសង្ឃឹមតិចតួចថា ការសម្លាប់លោក Sinwar នឹងបញ្ចប់សង្រ្គាម។

លោក Jemaa Abou Mendi អាយុ ២១ឆ្នាំជាអ្នករស់នៅតំបន់​ហ្គាហ្សា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «យើងតែងតែគិតថា នៅពេលវេលា​នេះ​មកដល់ សង្រ្គាមនឹងបញ្ចប់ហើយជីវិតរបស់យើងនឹងត្រឡប់​ទៅរកសភាពធម្មតាវិញ។ ប៉ុន្តែជាអកុសល ការពិតនៅទីនេះគឺផ្ទុយស្រឡះ។ សង្រ្គាមមិនទាន់បានឈប់ទេ ហើយការសម្លាប់នៅតែបន្តមិនឈប់ឈរ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ វិនាទី មុន

ក្រុម​ហាម៉ាស ប្រកាស​ថា​មិន​ដោះលែង​ចំណាប់ខ្មាំង ទោះ​លោក Sinwar ត្រូវ​បាន​សម្លាប់

ព័ត៌មានជាតិ១៦ នាទី មុន

អភិបាលខណ្ឌច្បារអំពៅប្រកាសតែងតាំងលោកស្រី ជួប ស៊ីយ៉ន ជាចៅសង្កាត់ព្រែកប្រា

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​ធ្លាក់​មួយ​មេ​ធំនៅព្រំប្រទល់កម្ពុជា-ថៃ បណ្ដាល​ឱ្យ​ទឹក​ជន់​លិច និង​កួច​លំនៅឋាន​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ទុយ សិរីរតៈ នេត្រ ភក្ត្រា រួមនឹងថ្នាក់​ដឹកនាំ​ក្រសួងព័ត៌មាន អញ្ជើញ​ដង្ហែ​អង្គ​កឋិនទានសាមគ្គី ទៅ​កាន់​វត្តសសរ១០០

ព័ត៌មានជាតិ១១ ម៉ោង មុន

ទូតចិន៖ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស នឹងបង្កើតកម្លាំងពលកម្មជំនាញបំពេញតម្រូវការរបស់រោងចក្រចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម ឆ្លើយតបមកកម្ពុជា​ រឿងដកខ្លួនចេញពីគម្រោង CLV

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានឆ្លង​ទន្លេ​ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេច​បាន​​ជាង ១៤% គិត​ត្រឹមពាក់កណ្តាលខែតុលាឆ្នាំ ២០២៤

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ រ៉ឺយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរបុកចូលហាងលក់សម្លៀកបំពាក់​មួយកន្លែង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក Zelensky៖ កូរ៉េ​ខាង​ជើង បញ្ជូន​ទ័ព​១ម៉ឺន​នាក់​ទៅ​ដល់​ទឹក​ដី​អ៊ុយក្រែន​ដែល​រុស្ស៊ី​កាន់កាប់​

Sokha Hotels

ព័ត៌មានពេញនិយម