Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ មិនមែន​លោកខាង​លិចទេ តែ​ជា​ BRICS ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមប្រទេស BRICS នឹងបង្កើតបាននូវកំណើនសេដ្ឋកិច្ចពិភពលោកភាគច្រើននាប៉ុន្មានឆ្នាំខាងមុខ ដោយសារទំហំ និងកំណើន​ដ៏​លឿនគួរសម​របស់​ខ្លួន បើធៀបនឹងប្រទេសលោកខាងលិច។

លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ RIA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បាន​បង្ហាញ​ក្ដី​សង្ឃឹមថានឹងពង្រីក BRICS ដែល​មាន​ការ​ចូលរួម​ពី​អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួម ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ឲ្យ​​ក្លាយ​ជាការប្រឆាំងដ៏មានឥទ្ធិពលចំពោះលោកខាងលិច​នៅ​ក្នុងនយោបាយ និងពាណិជ្ជកម្មពិភពលោក។

រុស្ស៊ី គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៅថ្ងៃទី២២​ដល់​​ថ្ងៃ​ទី​២៤​ខែតុលា។

លោក ពូទីន បានប្រាប់មន្ត្រីនិងអ្នកជំនួញនៅឯវេទិកាធុរកិច្ច BRICS នៅទីក្រុងមូស្គូថា៖ «បណ្តាប្រទេសនៅក្នុងសមាគមរបស់យើង គឺជាកត្តាជំរុញ​ដ៏​សំខាន់​នៃកំណើនសេដ្ឋកិច្ចពិភពលោក។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ BRICS នឹងបង្កើតការកើនឡើងដ៏ចាំបាច់​នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក»។

លោក ពូទីន បានបន្ថែមថា៖ «កំណើនសេដ្ឋកិច្ចនៃសមាជិក BRICS នឹងកាន់តែពឹងផ្អែកតិចទៅលើឥទ្ធិពល ឬការជ្រៀតជ្រែក​ពី​ខាង​ក្រៅ។ នេះជាអធិបតេយ្យភាពសេដ្ឋកិច្ច​ដ៏​សំខាន់»។

កិច្ចប្រជុំកំពូលនៅ​រុស្ស៊ី​សប្តាហ៍ក្រោយនេះ បាន​បង្ហាញ​ជាភស្តុតាង​ថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោជុំវិញសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន បានបរាជ័យ។

រុស្ស៊ីចង់ឲ្យប្រទេសផ្សេងទៀតធ្វើការជាមួយខ្លួន ដើម្បីជួសជុលប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងបញ្ចប់ការត្រួតត្រានៃប្រាក់ដុល្លារអាមេរិក។

ប្រទេសចិន ឥណ្ឌា និងអារ៉ាប់រួម បានបញ្ជាក់កាលពីថ្ងៃសុក្រថា មេដឹកនាំរបស់ពួកគេនឹងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុង Kazan៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ វិនាទី មុន

ពូទីន៖ មិនមែន​លោកខាង​លិចទេ តែ​ជា​ BRICS ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក

ព័ត៌មានជាតិ២៣ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាលណែនាំមន្រ្តីយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ក្រុម​ហាម៉ាស ប្រកាស​ថា​មិន​ដោះលែង​ចំណាប់ខ្មាំង ទោះ​លោក Sinwar ត្រូវ​បាន​សម្លាប់

ព័ត៌មានជាតិ៤៤ នាទី មុន

អភិបាលខណ្ឌច្បារអំពៅប្រកាសតែងតាំងលោកស្រី ជួប ស៊ីយ៉ន ជាចៅសង្កាត់ព្រែកប្រា

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​ធ្លាក់​មួយ​មេ​ធំនៅព្រំប្រទល់កម្ពុជា-ថៃ បណ្ដាល​ឱ្យ​ទឹក​ជន់​លិច និង​កួច​លំនៅឋាន​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានឆ្លង​ទន្លេ​ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេច​បាន​​ជាង ១៤% គិត​ត្រឹមពាក់កណ្តាលខែតុលាឆ្នាំ ២០២៤

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់ រ៉ឺយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរបុកចូលហាងលក់សម្លៀកបំពាក់​មួយកន្លែង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក Zelensky៖ កូរ៉េ​ខាង​ជើង បញ្ជូន​ទ័ព​១ម៉ឺន​នាក់​ទៅ​ដល់​ទឹក​ដី​អ៊ុយក្រែន​ដែល​រុស្ស៊ី​កាន់កាប់​

សន្តិសុខសង្គម១៦ ម៉ោង មុន

អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់

Sokha Hotels

ព័ត៌មានពេញនិយម