ចរាចរណ៍
បុរសម្នាក់ សង្ស័យស្រវឹង បើករថយន្តបុករះកន្លែងលក់នំបញ្ចុកស្រុះ ខូចខាតម៉ូតូជាច្រើនគ្រឿង
បុរសម្នាក់ សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង បុករះកន្លែងលក់នំបញ្ចុកវៀតណាម បណ្ដាលឲ្យខូចខាតម៉ូតូជាច្រើនគ្រឿង សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៥០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៣៦៩ មុខផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត ព្រូស ពាក់ផ្លាកលេខភ្នំពេញ 2BQ-0219 ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើបានបុករះចូលកន្លែងលក់នំបញ្ចុកស្រុះ បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួននៅកន្លែងនោះ សំណាងល្អគ្មាននរណាម្នាក់រងរបួស ឬ បាត់បង់អាយុជីវិត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម