Connect with us

ព័ត៌មានអន្ដរជាតិ

ពីក្មេងប្រុសដែលបោះបង់ការសិក្សានៅអាយុ ១០ ឆ្នាំ ក្លាយជាអ្នកប្រមូលវត្ថុបុរាណដ៏សម្បូរបែប

បានផុស

នៅ

លោក Au Bak Ling បានឈប់រៀនតាំងពីកុមារភាព ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែគាត់បានកែលម្អភាសាអង់គ្លេស ចំណេះដឹងអាជីវកម្ម និងគ្រឿងស្មូនជាបន្តបន្ទាប់ ដើម្បីផ្លាស់ប្តូរជោគវាសនារបស់ខ្លួន រហូតជាម្ចាស់វត្ថុបុរាណដ៏កម្រមួយ។

កើតនៅឆ្នាំ ១៩២៨ ក្នុងគ្រួសារក្រីក្រក្នុងទីក្រុងហុងកុង ហើយត្រូវធ្វើការតាំងពីអាយុ ៨ ឆ្នាំ។ នៅពេលគាត់មានអាយុ ១០ឆ្នាំ ត្រូវបានបង្ខំឲ្យចាកចេញពីសាលាដើម្បីជួយឪពុកបើកតូបសៀវភៅដែលប្រើរួច។ នៅខែធ្នូ ឆ្នាំ ១៩៤១ សង្រ្គាមបានផ្ទុះឡើងនៅអាស៊ីប៉ាស៊ីហ្វិក ជីវិតនៅហុងកុងមានភាពវឹកវរ។ Au មានអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះនៅពេលនោះ ប៉ុន្តែមានអារម្មណ៍ថាគាត់មានទំនួលខុសត្រូវក្នុងការថែរក្សាគ្រួសារទាំងមូល។ ដោយបានរួចផុតពីការបំផ្ទុះគ្រាប់បែក យុវជនរូបនេះមិនដែលឈប់ព្យាយាម និងចាប់ផ្តើមអាជីវកម្មតាំងពីអាយុ ១៥ឆ្នាំ។

មិនយូរប៉ុន្មាន Au បានដឹងថាវិធីតែមួយគត់ដើម្បីឆ្ពោះទៅមុខគឺការអប់រំខ្លួនឯង ហើយជំហានដំបូងគឺរៀនភាសាអង់គ្លេស។ ជាមួយនឹងវចនានុក្រម១ និងមគ្គុទ្ទេសក៍ការបញ្ចេញសំឡេងចំនួ ២គាត់បានស្ទាត់ជំនាញការនិយាយ និងការសរសេរ ដែលអនុញ្ញាតឲ្យគាត់ទទួលបានចំណេះដឹងលើប្រធានបទជាច្រើននៅអឺរ៉ុប។ គាត់បានរៀនអំពីទ្រឹស្តីនៃទំនាក់ទំនងរបស់ Albert Einstein ក៏ដូចជាស្នាដៃរបស់កវីជនជាតិអាល្លឺម៉ង់ដ៏ឆ្នើម Goethe ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេពកោសល្យរួមជាមួយនឹងការប្តេជ្ញាចិត្តក្នុងការសិក្សាដោយខ្លួនឯងបានផ្លាស់ប្តូរជោគវាសនារបស់ Au បន្តិចម្តងៗ។ អ្នកជំនួញបានពង្រីកឃ្លាំងរបស់គាត់ បញ្ជាទិញសៀវភៅថ្មីពីប្រទេសអង់គ្លេស ហើយបានចូលជំនួញលក់ដុំសៀវភៅ។ ក្រុមហ៊ុនរបស់ Au បានក្លាយជាអ្នកផ្គត់ផ្គង់សៀវភៅសិក្សាឈានមុខគេនៅហុងកុង។ ដោយមិនឈប់នៅទីនោះ លោកបានបន្តធ្វើពិពិធកម្មវិស័យអាជីវកម្មរបស់គាត់ទៅជាផ្នែកព័ត៌មានវិទ្យា ការវិនិយោគអចលនទ្រព្យ និងឧស្សាហកម្មសណ្ឋាគារនៅលើខ្នាតពិភពលោក។ បន្ថែមពីលើការងាររបស់គាត់នៅក្នុងឧស្សាហកម្មបោះពុម្ព Au ក៏ជាម្ចាស់ការប្រមូលសេរ៉ាមិចដ៏មានតម្លៃផងដែរ ប៉ុន្តែតែងតែធ្វើវាដោយសម្ងាត់។

Au បានចាប់ផ្តើមចូលទៅក្នុងពិភពនៃសេរ៉ាមិចនៅពេលដែលគាត់បានចូលរួមការដេញថ្លៃជាមួយមិត្តភ័ក្តិក្នុងឆ្នាំ ១៩៧៤ ។ នៅពេលនោះគាត់គឺជាអ្នកថ្មីថ្មោងទាំងស្រុង​ ដោយគ្មានចំណេះដឹង គ្មានអ្នកប្រឹក្សា គាត់បានដេញថ្លៃអ្វីដែលខ្លួនចូលចិត្ត។ Au បានដើរចេញពីទ្វារ ហើយនាំយកការដឹកជញ្ជូនចំនួន ១៤ ត្រឡប់មកវិញជាមួយនឹងចំណង់ចំណូលចិត្តថ្មីដែលនឹងបន្តពេញមួយជីវិតរបស់គាត់។

ដោយបន្តស្វែងរកអ្វីដែលល្អបំផុត Au បានក្លាយជាអ្នកប្រមូលសិល្បៈដ៏គួរឲ្យគោរពបំផុតម្នាក់នៅក្នុងវិស័យសេរ៉ាមិចចិន។ ទោះបីជាគាត់ទទួលបានជោគជ័យជាច្រើនក៏ដោយ គាត់តែងតែរក្សាអាកប្បកិរិយារាបទាប ហើយមិនអួតពីទ្រព្យសម្បត្តិរបស់គាត់ទៅកាន់អ្នកណាម្នាក់ឡើយ។ ដូច្នេះមានមនុស្សតិចណាស់ដែលមានឱកាសឃើញការប្រមូលរបស់គាត់។

នៅចុងខែកញ្ញា ស្នាដៃមួយចំនួនពីរាជវង្ស Song, Yuan, Ming និង Qing នៅក្នុងការប្រមូលរបស់ Au ត្រូវបានដេញថ្លៃ និងដាក់តាំងបង្ហាញ។ ធាតុជាច្រើនមិនដែលត្រូវបានចេញផ្សាយជាសាធារណៈទេ។ ក្នុង​ចំណោម​នោះ​គឺ​ពែង​មាន់​រាជវង្ស​មីង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​តម្លៃ​បំផុត​។ សព្វ​ថ្ងៃ​នេះ​នៅ​សល់​តែ​មាន់​ប្រមាណ​២០​ចាន​ទេ​។ ក្នុងឆ្នាំ ២០១៤ ចានមួយមានតម្លៃ ៣៦ លានដុល្លារអាមេរិក ដែលជាកំណត់ត្រាដេញថ្លៃប៉សឺឡែនរបស់ចិននៅពេលនោះ។

ក្រោយមក ក្នុងឆ្នាំ ២០០៨ វិបត្តិហិរញ្ញវត្ថុសកលបានកើតឡើង ដែលនាំឲ្យមានការបញ្ឈប់ការងារយ៉ាងច្រើននៅក្នុងទីក្រុងហុងកុង។ Au បានសម្រេចចិត្តបង្កើតមូលនិធិសប្បុរសធម៌ Au Bak Ling ក្នុងឆ្នាំ ២០០៩។ មកដល់បច្ចុប្បន្ន មូលនិធិនេះបានបរិច្ចាគអង្ករជាង ៣.២ លានគីឡូក្រាម ដល់ប្រជាពលរដ្ឋក្រីក្រជាង ៦០.០០០ នាក់។ នៅពេលនិយាយអំពីការប្រមូលរបស់គាត់ Au ជឿថាគាត់គ្រាន់តែជា អ្នកថែរក្សាមិនមែនជាម្ចាស់អចិន្រ្តៃយ៍នៃការងារ។ អាស្រ័យហេតុនេះ លោក​បាន​ជូនពរ​ដល់​វត្ថុ​មានតម្លៃ​មួយ​ចំណែក​ដល់​កូនចៅ​ជំនាន់​ក្រោយ បន្ទាប់ពី​លោក​ទទួលមរណភាព​។ មួយចំណែកនៃប្រាក់ចំណូលដែលបានមកពីការលក់បណ្តុំ Au Bak Ling នឹងត្រូវបរិច្ចាគទៅកម្មវិធីសប្បុរសធម៌៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ភ្ញាក់ផ្អើល​ ពេល​បង្ហាញ​អត្តសញ្ញាណ​បុរស​អនាថា ដើរដេក​តាម​ផ្លូវ​លើទឹកដី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ពីក្មេងប្រុសដែលបោះបង់ការសិក្សានៅអាយុ ១០ ឆ្នាំ ក្លាយជាអ្នកប្រមូលវត្ថុបុរាណដ៏សម្បូរបែប

ជីវិតកម្សាន្ដ៤០ នាទី មុន

Jessi កាន់តែធ្ងន់ក ក្រោយធ្លាយរូបនាង និងជនដៃដល់ជិតស្និទ្ធមិនដូចការអះអាងថាមិនស្គាល់

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

លោក ពូទីន៖ សង្គ្រាម​ហ្គាហ្សាត្រូវតែ​បញ្ចប់ ដោយ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ថៃ​រំពឹង​នាំ​ចេញអង្ករ​ច្រើន​ជាង​ឆ្នាំ​មុន​ ទោះ​បី​ឆ្នាំ​នេះ​ជួប​គ្រោះ​ទឹក​ជំនន់ធ្ងន់ធ្ងរ​ក្ដី​ ​​

ព័ត៌មានជាតិ៤៨ នាទី មុន

កម្ពុជារកប្រាក់ចំណូលបានជិត៤០០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ​ក្នុងរយៈពេល ៩ ខែ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លង​ទន្លេ​ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេច​បាន​​ជាង ១៤% គិត​ត្រឹមពាក់កណ្តាលខែតុលាឆ្នាំ ២០២៤

ចរាចរណ៍២០ ម៉ោង មុន

បុរសម្នាក់ រ៉ឺយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរបុកចូលហាងលក់សម្លៀកបំពាក់​មួយកន្លែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់

Sokha Hotels

ព័ត៌មានពេញនិយម