Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ យុវជនកាកបាទក្រហម ត្រូវមានស្មារតីស្នេហាជាតិ និងទទួលខុសត្រូវចំពោះបេសកកម្មរបស់ខ្លួន

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនដែលជាសមាជិកកាកបាទក្រហមកម្ពុជា ត្រូវមានស្មារតីស្នេហាជាតិ និងទទួលខុសត្រូវចំពោះបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្មានការរើសអើង។ សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការចូលរួមជាមួយកាកបាទក្រហម គឺត្រូវមានផ្នត់គំនិត និងបេះដូង ដើម្បីជួយជំរុញ និងអនុវត្តការងារមនុស្សធម៌នេះឱ្យបានជាប់ជាប្រចាំ។ លើសពីនេះ ត្រូវមានស្មារតីស្នេហាជាតិ និងជាតិនិយម ប៉ុន្តែមិនជ្រុលនិយមពេក ដែលនាំឱ្យខ្មែរបែកបាកបាក់ ហើយត្រូវមានគំនិតវិជ្ជមាន និងគិតគូរឱ្យបានច្បាស់លាស់។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា «ការគិតវិជ្ជមាននេះហើយ ដែលធ្វើឱ្យយើងស្ម័គ្រចិត្តចូលតាមកាកបាទក្រហម ដើម្បីរួមគ្នាជួយប្រជាពរដ្ឋឱ្យរឹងមាំ ក្នុងពេលដែលគាត់លំបាក»។ ដូច្នេះសមាជិកកាកបាទក្រហម ត្រូវមានគំនិតវិជ្ជមាន និងចូលរួមសកម្មភាពមនុស្សធម៌មួយនេះឱ្យបានសកម្ម ដើម្បីជាប្រយោជន៍ទាំងអស់គ្នា។

បន្ថែមពីនេះ ត្រូវរួមគ្នាពង្រឹងខ្លួនឯង កសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង ដើម្បីចូលរួមថែរក្សា សាមគ្គីឯកភាពជាតិ កុំឱ្យបាត់បង់ទឹកដី កុំឱ្យបាត់បង់វប្បធម៌ សិល្បៈ ដោយត្រូវរួមគ្នាផ្សព្វផ្សាយ គាំទ្រនូវសម្បត្តិវប្បធម៌ជាតិកុំដែលមាន។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី។

សម្តេចបន្តថា តម្លៃពិតប្រាកដនៃសមាជិកកាកបាទក្រហមកម្ពុជា គឺជាការចូលរួមដោយស្ម័គ្រចិត្ត ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយគ្មានការរើសអើង ហើយប្រជាពលរដ្ឋជាអ្នកវាយតម្លៃដ៏សំខាន់ ចំពោះបេសកកម្មមនុស្សធម៌មួយនេះ៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

ព័ត៌មានជាតិ១៩ នាទី មុន

សម្តេចធិបតី៖ យុវជនកាកបាទក្រហម ត្រូវមានស្មារតីស្នេហាជាតិ និងទទួលខុសត្រូវចំពោះបេសកកម្មរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ពីក្មេងប្រុសដែលបោះបង់ការសិក្សានៅអាយុ ១០ ឆ្នាំ ក្លាយជាអ្នកប្រមូលវត្ថុបុរាណដ៏សម្បូរបែប

ជីវិតកម្សាន្ដ១ ម៉ោង មុន

Jessi កាន់តែធ្ងន់ក ក្រោយធ្លាយរូបនាង និងជនដៃដល់ជិតស្និទ្ធមិនដូចការអះអាងថាមិនស្គាល់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ពូទីន៖ សង្គ្រាម​ហ្គាហ្សាត្រូវតែ​បញ្ចប់ ដោយ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានឆ្លង​ទន្លេ​ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេច​បាន​​ជាង ១៤% គិត​ត្រឹមពាក់កណ្តាលខែតុលាឆ្នាំ ២០២៤

ចរាចរណ៍២០ ម៉ោង មុន

បុរសម្នាក់ រ៉ឺយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរបុកចូលហាងលក់សម្លៀកបំពាក់​មួយកន្លែង

សន្តិសុខសង្គម១៨ ម៉ោង មុន

អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់

Sokha Hotels

ព័ត៌មានពេញនិយម