Connect with us

ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

បានផុស

នៅ

ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ជា វណ្ណី បានសំណូមពរដល់មាតាបិតា អាណាព្យាបាលសិស្សគ្រប់រូប ត្រូវលើកទឹកចិត្តកូនឱ្យបានល្អនៅថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប មិនថាកូនប្រឡងជាប់ ឬ ធ្លាក់ ឬទទួលបានលទ្ធផលមិនសមបំណងទេ ត្រូវលើកទឹកចិត្តកូនជានិច្ចកុំឱ្យបាក់ទឹកចិត្តឱ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាម្តាយមួយរូប ដែលមានកូនប្រឡងបាក់ឌុបឆ្នាំ២០២៤នេះដែរ លោកស្រីបណ្ឌិត ជា វណ្ណី បានលើកឡើងថា ទោះបីជាលទ្ធផលប្រឡងចេញមកបែបណា ក៏លោកស្រីមិនស្តីបន្ទោសដល់កូនឡើយ គឺមានតែលើកទឹកចិត្តបន្ថែមទៀតដល់កូន ព្រោះលោកស្រីបានឃើញពីសកម្មភាពខិតខំរៀនសូត្ររបស់កូនរួចមកហើយ ដូចនេះ ទទួលបានលទ្ធផលបែបណាក៏លោកស្រីមិនស្តីបន្ទោសកូនជាដាច់ខាត។

លោកស្រីបណ្ឌិត ជា វណ្ណី

លោកស្រីក៏បានស្នើទៅអាណាព្យាបាលគ្រប់រូប គួរតែមានការលើកទឹកចិត្តកូនៗឱ្យបានច្រើន ព្រោះជោគវាសនារបស់កូនមិនស្ថិតនៅលើលទ្ធផលប្រឡងបាក់ឌុបឡើយ។ អាណាព្យាបាលគ្រប់រូបគួរគិតពីសុខភាពផ្លូវចិត្តរបស់កូនជាចម្បង ចៀសវាងកូនបាក់ទឹកចិត្តនៅពេលមានមនុស្សជុំវិញស្តីបន្ទោសច្រើន រហូតលែងខ្វល់ពីយុទ្ធសាស្ត្រអនាគតរបស់ខ្លួន អាចឈានទៅដល់ការសម្លាប់ខ្លួនថែមទៀតផង។ ដូច្នេះ ម្តាយឪពុក មិនអាចមើលរំលងចំណុចសំខាន់នេះបានទេ ប្រសិនជាកូនប្រឡងមិនបានជោគជ័យ អាចឱ្យកូនរៀនម្តងទៀត ឬប្រឡងស្វៃរិន បំពេញវិជ្ជា ឬអាចរៀនបរិញ្ញាបត្ររងបានដូចគ្នា។

លោកស្រីបណ្ឌិត ជា វណ្ណី និយាយថា៖ “គួរតែលើកទឹកចិត្តគាត់ ហើយធ្វើយ៉ាងណាបណ្តុះឆន្ទៈមនសិកាគាត់ឱ្យស្រឡាញ់ការសិក្សាជាបន្ត ព្រោះមានតែការសិក្សាទេដែលជាគុណតម្លៃនៃជីវិតមិនអាចកាត់ថ្លៃបាន។ បើកាលណាយើងស្តីបន្ទោសគាត់ គាត់បាក់ទឹកចិត្ត គាត់បោះបង់ការសិក្សា គាត់លែងធ្វើអីនោះ គឺអនាគតរបស់គាត់នឹងទៅតាមនឹង”

តាមការសង្កេត កន្លងមកមានបេក្ខជនមួយចំនួនតូចណាស់បានគិតខ្លីនៅពេលដែលប្រឡងធ្លាក់បាក់ឌុប ប៉ុន្តែ ក៏មានយុវជនមួយចំនួនធំដែលធ្លាក់បាក់ឌុបបានតស៊ូរៀនសូត្រ និងប្រឡងឡើងវិញ រហូតទទួលបានជោគជ័យដូចគ្នា។ ​ទាំងនេះ គឺអាស្រ័យលើការខិតខំប្រឹងប្រែង ការលើកទឹកចិត្ត របស់ក្រុមគ្រួសារ និងបុគ្គលម្នាក់ៗ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រទុតិយភូមិនឆ្នាំនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជនប្រឡងជាង ១៣ម៉ឺននាក់ ហើយដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍ក្រសួងអប់រំ “ចេះជាប់”។ ជាមួយគ្នានេះ បេក្ខជនដែលមិនបានចូលរួមប្រឡង រយៈពេល២ថ្ងៃនៃការប្រឡងបាក់ឌុបនេះមានចំនួនសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ។ ក្នុងនោះ មានបេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប១.៩៩០នាក់ ស្រី ៧៣៨នាក់។ រីឯ ការប្រកាសលទ្ធផលធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា សម្រាប់មណ្ឌលប្រឡងនៅភ្នំពេញទាំងអស់ និងប្រកាសថ្ងៃទី៣១ សម្រាប់បេក្ខជនប្រឡងនៅមណ្ឌលតាមបណ្តាខេត្តនានា៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

ព័ត៌មានជាតិ១៦ នាទី មុន

សម្តេចធិបតី៖ យុវជនកាកបាទក្រហម ត្រូវមានស្មារតីស្នេហាជាតិ និងទទួលខុសត្រូវចំពោះបេសកកម្មរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ពីក្មេងប្រុសដែលបោះបង់ការសិក្សានៅអាយុ ១០ ឆ្នាំ ក្លាយជាអ្នកប្រមូលវត្ថុបុរាណដ៏សម្បូរបែប

ជីវិតកម្សាន្ដ១ ម៉ោង មុន

Jessi កាន់តែធ្ងន់ក ក្រោយធ្លាយរូបនាង និងជនដៃដល់ជិតស្និទ្ធមិនដូចការអះអាងថាមិនស្គាល់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ពូទីន៖ សង្គ្រាម​ហ្គាហ្សាត្រូវតែ​បញ្ចប់ ដោយ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានឆ្លង​ទន្លេ​ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេច​បាន​​ជាង ១៤% គិត​ត្រឹមពាក់កណ្តាលខែតុលាឆ្នាំ ២០២៤

ចរាចរណ៍២០ ម៉ោង មុន

បុរសម្នាក់ រ៉ឺយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរបុកចូលហាងលក់សម្លៀកបំពាក់​មួយកន្លែង

សន្តិសុខសង្គម១៨ ម៉ោង មុន

អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់

Sokha Hotels

ព័ត៌មានពេញនិយម