ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន
ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃសុក្រទី១៨ខែតុលាឆ្នាំ២០២៤, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដ៏ស័ក្តិសមបំផុត ក្នុងការរៀបចំកិច្ចប្រជុំកំពូលដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន។
លោកបញ្ជាក់យ៉ាងច្បាស់ថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមិត្ត ហើយលោកថែមទាំងសរសើរមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងរីយ៉ាដទៀតផង ដែលខិតខំប្រឹងប្រែងដោយស្មោះអស់ពីចិត្ត ដើម្បីនាំមកនូវសន្តិភាព។ ដូច្នេះប្រសិនបើព្រឹត្តិការណ៍បែបនេះ នឹងរៀបចំឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមែន ទីកន្លែងនោះនឹងមានភាពងាយស្រួលសម្រាប់រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ដំណោះស្រាយចុងក្រោយ គួរតែផ្អែកលើសេចក្តីព្រាង ដែលបានរៀបចំក្នុងអំឡុងការចរចាទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី កាលពីនិទាឃរដូវឆ្នាំ២០២២។
តាមពិតទៅកាលនោះ គណៈប្រតិភូអ៊ុយក្រែន បានអនុម័តលើសេចក្តីព្រាងសន្ធិសញ្ញាដែលនឹងប្រែក្លាយអ៊ុយក្រែនទៅជាប្រទេសអព្យាក្រឹត និងដាក់ដែនកំណត់លើទំហំនៃកងទ័ពរបស់ខ្លួនទៅហើយ ប៉ុន្តែស្រាប់តែចាកចេញពីតុចរចាភ្លាមៗ។ ក្រោយមក មន្ត្រីនៅទីក្រុងកៀវបែរជានិយាយថា ពួកគេមិនជឿទុកចិត្តលើរុស្ស៊ី ហើយថា មេដឹកនាំលោកខាងលិច បានណែនាំពួកគេមិនឲ្យទទួលយកលក្ខខណ្ឌរបស់ទីក្រុងមូស្គូទៅវិញ។
សម្តីលោកពូទីន កើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី ប្រតិកម្មខ្លាំងៗទៅនឹងផែនការជ័យជម្នះរបស់លោក ហ្សេលេនស្គី ហើយថ្កោលទោសខ្លាំងៗ ថា មេដឹកនាំអ៊ុយក្រែន កំពុងព្យាយាមរុញអង្គការណាតូ ធ្លាក់ចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយទីក្រុងមូស្គូហើយ។
អ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា ផែនការដែល លោក ហ្សេលេនស្គី បង្ហាញទៅកាន់សភាក្នុងទីក្រុងកៀវ នឹងនាំឲ្យមានគ្រោះមហន្តរាយដល់ប្រជាជនអ៊ុយក្រែន។
លោកស្រី Zakharova បានរៀបរាប់ថា «គាត់កំពុងជំរុញណាតូឲ្យមានជម្លោះដោយផ្ទាល់ជាមួយប្រទេសរបស់យើង។ លោក Zelensky មិនអាចពឹងផ្អែកលើដៃគូលោកខាងលិចរបស់ខ្លួនបានទេ»។
រុស្ស៊ី បានចោទលោកខាងលិចជាយូរមកហើយថាបានកេងប្រវ័ញ្ច និងប្រើប្រាស់អ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងក្រុងមូស្គូ។ យ៉ាងណា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ បាននិយាយថា ពួកគេកំពុងជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការដណ្តើមយកទឹកដីតាមបែបអាណានិគមដោយអយុត្តិធម៌ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី៖ «ផែនការជ័យជម្នះ» របស់អ៊ុយក្រែន ទាញឲ្យ NATO ប្រឈមមុខផ្ទាល់ជាមួយក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ភ្លៀងមួយមេធំ ធ្វើឱ្យគល់ស្ពានអាកាសចោមចៅផ្លូវជាតិលេខ ៤ លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំង