Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមអ៊ុយក្រែន រឿងចង់បានអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

ប្រតិកម្មទៅនឹងការទាមទាររបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដែលចង់បាននុយក្លេអ៊ែរ, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា ទីក្រុងមូស្គូ នឹងមិនអនុញ្ញាតឲ្យទីក្រុងកៀវ ទទួលបានអាវុធបែបនេះឡើយ ហើយបើអ៊ុយក្រែន នៅតែព្យាយាមក្នុងរឿងនេះ សូមពួកគេត្រៀមខ្លួនទទួលការឆ្លើយតបឲ្យហើយទៅ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ ប្រធានាធិបតីអ៊ុយក្រែន ស្នើឡើងថា ទីក្រុងកៀវត្រូវការអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនមិនអាចក្លាយជាសមាជិកអង្គការណាតូបានទេនោះ។ លោកអះអាងថា​ អ៊ុយក្រែនអាចការពារខ្លួនបាន លុះត្រាសម្រេចបានគោលបំណងនេះ។

ពាក់ព័ន្ធបញ្ហានេះ លោកពូទីនបាននិយាយកាលពីថ្ងៃសុក្រ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា «នេះគឺជាការទង្វើហេតុមួយទៀតហើយ។ នេះគឺជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់មួយ ពីព្រោះជំហានណាមួយក្នុងទិសដៅនេះ នឹងត្រូវបានឆ្លើយតបដោយប្រតិកម្មសមស្រប។ ថ្នាក់​ដឹកនាំ​នយោបាយ​អ៊ុយក្រែន​បាន​បង្ហាញ​ពី​បំណង​ចង់​មាន​អាវុធ​នុយក្លេអ៊ែរ​ម្តង​ហើយ​ម្តង​ទៀត សូម្បី​តែ​មុន​ពេល​វិបត្តិ​ឡើងកម្តៅដល់កម្រិតនេះក៏ដោយ”។

រម្លឹកទៅខែមុន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោកពូទីន បានដាក់លក្ខខណ្ឌថា ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ប៉ុន្តែបើពួកគេមានការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរឲ្យឈ្លានពានរុស្ស៊ី នោះត្រូវចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ ដូច្នេះទីក្រុងមូស្គូ ក៏អាចបាញ់នុយក្លេអ៊ែរសងសឹកទៅវិញបានដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)

សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែន ​មិន​ដែល​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ទេ ប៉ុន្តែ​​អះអាង​ថា ខ្លួន​ធ្លាប់​ស្ថិត​ក្នុង​ចំណោម​មហាអំណាច​បរមាណូ ​មុន​នឹង​សម្រេចចិត្ត​បោះបង់​ចោលវា។

ក្នុងសុន្ទរកថានៅឯសន្និសីទសន្តិសុខអន្តរជាតិទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់កាលពីខែកុម្ភៈឆ្នាំ២០២២ ពោលគឺប៉ុន្មានសប្តាហ៍មុនពេលផ្ទុះជម្លោះជាមួយរុស្ស៊ី, លោក ហ្សេលេនស្គី បានសម្តែងក្តីសោកស្តាយជាពន់ពេកចំពោះការសម្រេចចិត្តនោះ ដោយលើកឡើងថា ប្រទេសរបស់គាត់មានសិទ្ធិគ្រប់យ៉ាងក្នុងការដូរចិត្តយកអាវុធនុយក្លេអ៊ែរមកវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ហ្សេលេនស្គី ចង់បានអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៨ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម