Connect with us

ព័ត៌មានជាតិ

បណ្ណបើកបរជាតិ ប្តូរទៅបណ្ណអនុញ្ញាតបើកបរអន្តរជាតិទាមទារឯកសារអ្វីខ្លះ? តម្លៃសេវាប៉ុន្មាន?

បានផុស

នៅ

ការប្តូរបណ្ណបើកបរជាតិ គឺអាចស្នើសុំប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន ដោយ​គ្រាន់តែតម្រូវឱ្យ​មាន​ឯកសារចាំបាច់មួយចំនួន និងត្រូវចំណាយលើថ្លៃសេវា ២៥០ ០០០ រៀល ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​​​​​ការបញ្ជាក់ពីក្រសួង​សាធារ​ណ​ការ​ និង​ដឹក​ជញ្ជូន​​ ​របៀបស្នើរ​​​សុំពី​បណ្ណបើកបរ​ជាតិ​ ប្តូរ​​ទៅ​បណ្ណ​អនុញ្ញាតបើកបរអន្ត​រជាតិ​​​​​​​ គឺគ្រាន់តែយកបណ្ណបើកបរជាតិរបស់លោកអ្នក ដោយភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនរួមមាន៖
-បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)។
-លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង១៥ថ្ងៃ (ករណីបណ្ណបើកបរបានប្រឡងនៅកម្ពុជា សម្រាប់ជនបរទេស)។
-លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)។
-រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក ។

បើតាមក្រសួងសាធារណការ​ អ្នកមាន​បណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចបើកបរ​បាន​​​​​នៅតាម​បណ្ដា​ប្រទេសហត្ថលេខី ​(​៩៩ប្រទេស) បណ្ណបើកបរអន្តរជាតិមានសុពលភាព ១ឆ្នាំ ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។

សម្រាប់ព័ត៌មានលម្អិត អាចទមនាក់ទំនង (Hotline) ក្រសួងវាប តាមរយៈលេខ 1275 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ទីបំផុត! ជនត្រូវចោទរំលោភសិស្សសាលាខ្មែរឥស្លាម ត្រូវបានចោទប្រកាន់ពីរបទល្មើស

បច្ចេកវិទ្យា១ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ព័ត៌មានជាតិ២ ម៉ោង មុន

តើកត្តាអ្វី នៅពីក្រោយការធ្វើឲ្យទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ប្រណាំងមិនដែលចាញ់ រាល់រដូវកាល?

សេដ្ឋកិច្ច២ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

សេដ្ឋកិច្ច២ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពីក្មេងប្រុសដែលបោះបង់ការសិក្សានៅអាយុ ១០ ឆ្នាំ ក្លាយជាអ្នកប្រមូលវត្ថុបុរាណដ៏សម្បូរបែប

Sokha Hotels

ព័ត៌មានពេញនិយម