Connect with us

ព័ត៌មានជាតិ

តើកត្តាអ្វី នៅពីក្រោយការធ្វើឲ្យទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ប្រណាំងមិនដែលចាញ់ រាល់រដូវកាល?

បានផុស

នៅ

រយៈពេល២ថ្ងៃ នៃការប្រកួតប្រជែងប្រណាំងទូក ក្នុងដងស្ទឹងសង្កែ កាលពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ទូកង “នរិន្ទរង្សីពិជ័យចិត្របុត្រ” ដែលត្រូវ​បាន​ប្រសិទ្ធនាម​ ជាអធិរាជម្ចាស់ស្ទឹងសង្កែ នៅតែរក្សាតំណែងខ្លួនដដែល ក្រោយពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញទាំង៨លើក តាមការរំពឹងទុកពីមហាជនតាំងពីឆ្នាំ២០២៣ មក។

ក្រោយយកជ័យជំនះទាំង៨លើក និងទទួលបានជ័យលាភីលេខ១ ប្រចាំខេត្ត លោក វ៉ាន់វណ្ណៈ តំណាងកីឡាករ ទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ នៃស្រុកឯកភ្នំ បានសម្តែងក្តីរំភើប និងថ្លែងអំណរគុណដល់មហាជន ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ហើយបានស្រែកសាទរគាំទ្រ និងលើកទឹកចិត្តយ៉ាងកងរំពងទាំង ៨លើក ទើបជ័យជំនះនេះ តបតាមការរំពឹងទុករបស់មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ លោកក៏បានប្រាប់ពីកត្តាដែលទូកលោកទទួលបានជ័យលាភីលេខ១ នេះផងដែរ ដោយលោកបានលើកឡើងថា “ជ័យជំនះ គឺកើតឡើងដោយសារក្រុមកីឡាករមានវិន័យល្អ ដែលជាកត្តាសំខាន់ ដោយក្នុងនោះក៏ត្រូវមាន សីលធម៌ ការគោរពគ្នា សាមគ្គីគ្នា ឲ្យតម្លៃគ្នា និងការមិនទទួលទានគ្រឿងស្រវឹង ប្រមូលផ្តុំកម្លាំងច្របាច់បញ្ចូលគ្នាតែមួយ នៅពេលប្រកួតប្រណាំង ក៏ដូចជាស្ដាប់បង្គាប់ព្រះគ្រូ ចម ចិត្រ ព្រះអនុគណស្រុកឯកភ្នំ ដែលនៅក្រោមការគ្រប់គ្រងផ្ទាល់ពីព្រះអង្គនេះហើយ ជាចំណុចខ្លាំង របស់ក្រុមកីឡាករកាន់ទូកង”នរិន្ទរង្សីពិជ័យចិត្របុត្រ”។

តំណាងទូករូបនេះ បានបន្តដោយអះអាងថាក្រុមកីឡាករចំណុះទូកទាំងអស់ នឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីប្រកួតប្រណាំងនៅរាជធានីភ្នំពេញ នៅពេលខាងមុខ ដើម្បីដណ្ដើមជ័យលាភីជូនខេត្តបាត់ដំបងឲ្យខាងតែបាន។

បើទោះបីបែបណាក្តី មិនខុសពីរដូវកាលឆ្នាំ២០២៣ នោះទេ ព្រះចៅអធិការ វត្តឯករង្សី ក្នុងស្រុកឯកភ្នំ គឺលោកតា ចម ចិត្របានមានសង្ឃដីការប្រាប់កម្ពុជាថ្មីថា មិនទាន់សង្ឃឹមថា នឹងមានភាពជោគជ័យក្នុងការប្រកួតថ្នាក់ជាតិដូចឆ្នាំមុនៗនោះទេ ព្រោះមានទូកខ្លាំងៗច្រើនមកពីបណ្តាខេត្តផ្សេងៗ។

បើតាមព្រះគ្រូ ចម ចិត្រ ទូកង”នរិន្ទរង្សីពិជ័យចិត្របុត្រ” មានប្រភពមកពីតំបន់កោះញ៉ែកក្នុងខេត្តមណ្ឌលគីរី ហើយបានយកមកដល់វត្តឯករង្សី ក្នុងទឹកដីខេត្តបាត់ដំបង កាលពី​ឆ្នាំ២០១៩។ ទូកនេះមានប្រវែង ៣៣,៨ម៉ែត្រ មានចំណុះ ៧២នាក់ សាងឡើងពីដើមគគីរ ហើយ​ត្រូវបានលោកតា ចម ចិត្រ ជាចៅអធិការវត្ត បានដាក់ថា “នរិន្ទរង្សីពិជ័យចិត្របុត្រ” រហូតដល់សព្វថ្ងៃ។

សូមបញ្ជាក់ដែរថា ពិធីប្រណាំងទូក និងបណ្ដែតប្រទីប រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃ១៦-១៧ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តបាត់់ដំបង បានបញ្ចប់ទៅដោយរលូន និងភាពសប្បាយរីករាយក្រៃលែង មានទូកចូលរួមប្រកួតសរុប ៤២ទូក។ហើយក្នុងនោះមានភ្ញៀវទេសចរ មកចូលរួមកម្សាន្ត សរុបចំនួន ១,១៧២,៨៩៦នាក់ មានការកើនឡើងចំនួន ៧.១១% ធៀបឆ្នាំ២០២៣ មានចំនួន ១,០៩៥,០០០នាក់ ៕ អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

Sokha Hotels

ព័ត៌មានពេញនិយម