ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ។
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញអមដំណើរ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពច្រាំង ដែលបានបាក់ស្រុត ចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅចំណុចភូមិមាន់ដប់លើ (មុខវត្តមាត់ដប់ ) ឃុំមានជ័យ ស្រុកស្រីសន្ធរ។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ច្រាំងទន្លេដែលបានបាក់ស្រុត ខាងលើ មានបណ្ដោយប្រវែងប្រមាណ ៨០ម៉ែត្រ និងបានបាក់ស្រុតចូលក្នុងទន្លេ ទទឹងប្រវែង១៥ ទៅ២០ម៉ែត្រ។ បន្ទាប់ពី លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេ ដែលបានបាក់ស្រុត នាពេលកន្លង ស្ថិតនៅព្រំប្រទល់ ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ70B ប្រវែង២ម៉ែត្រ ទៅ៣ម៉ែត្រប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឲ្យមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញ។ ហើយលោករដ្ឋមន្ត្រី បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះត្រូវចេះសហការជាអាជ្ញាធរមូលដ្ឋានក្នុងការរាយការណ៍មកមន្ត្រីជំនាញនៅពេលមានគ្រោះមហន្តរាយបាក់ស្រុតច្រាំងទន្លេបង្កឲ្យប៉ះពាល់ដល់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ភ្លៀងមួយមេធំ ធ្វើឱ្យគល់ស្ពានអាកាសចោមចៅផ្លូវជាតិលេខ ៤ លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ