Connect with us

កីឡា

U17 កម្ពុជា ឈ្នះ បង់ក្លាដែស ១-០ ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៧​ឆ្នាំ (U17) ទទួល​បាន​៣​ពិន្ទុ​ដ៏​មាន​សារសំខាន់​សម្រាប់​ថ្ងៃបើក​ឆាក​ក្នុង​ពូល B វគ្គ​ជម្រុះ​ពាន​រង្វាន់​យុវជន​ទ្វីប​អាស៊ី AFC U17 Asian Cup 2025 នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​នេះ​ពិត​ជា​ជួប​ការ​លំបាក​ខ្លាំង​មែន​ទែន​សម្រាប់​យុវជន​កម្ពុជា​ដោយ​ត្រូវ​ប្រឈម​នឹង​បង់ក្លាដែស​ដែល​មាន​កាយ​សម្បទាធំ និង​ខ្ពស់​ជាង។ ជា​ពិសេស​ការ​ប្រកួត​នៅ​វគ្គ​ទី១​បាន​តែ​២៥​នាទី​ប៉ុណ្ណោះ​សមាជិក​របស់​យុវជន​កម្ពុជា គៀ វិសាល ត្រូវ​បាន​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទី​លាន បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​ពីរ​ដង ដូច្នេះ​យុវជន​កម្ពុជា​សល់​គ្នា​តែ​១០​នាក់​លេង​តទល់​នឹង​បង់ក្លាដែល​១១​នាក់។

បន្ទាប់​ពី​សល់​គ្នា​១០​នាក់ ក្រុម​ភ្ញៀវ​បង់ក្លាដែស​រឹត​តែ​ដាក់​សម្ពាធ​ខ្លាំង​ដែល​ជំរុញ​ឲ្យ​ម្ចាស់​ផ្ទះ​កម្ពុជា​កាន់​តែ​ព្យាយាម​ការពារ ប៉ុន្តែ​តែង​តែ​ដាក់​សម្ពាធ​មិន​ឲ្យ​បង់ក្លាដែល​លេង​បាល់ដោយ​ស្រួល​នោះ​ទេ។ ក្រៅ​ពី​ការពារ​បាន​ល្អ យុវជន​កម្ពុជា​ក៏​បាន​វាយ​សម្រុក​ទៅ​មុខ​ទី​របស់​ដៃ​គូ​ប្រកួត​ដ៏​គ្រោះ​ថ្នាក់​ផង ដោយ​ទទួល​បាន​​ឱកាស​ស៊ុត​ជា​ច្រើន​លើក​ដែរ។

ទី​បំផុត យុវជន​កម្ពុជា​បាន​បង្កើត​ភាព​សប្បាយ​រីក​រាយ​​​យ៉ាង​ខ្លាំង​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ ថាច់ ដារ៉ូ ស៊ុត​ចូល​នៅ​នាទី៨៥​ដើម្បី​ទទួល​បាន​ជ័យជម្នះ និង​ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ដើម្បី​ប្រជែង​កៅអី​ទៅ​ជុំ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២៥។

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ ក្រុម​យុវជន​ហ្វីលីពីន ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំ​ធេង លើ​ ម៉ាកាវ ដោយ​គ្រាប់​បាល់ ៧-០។

នៅ​ថ្ងៃ​ចន្ទ ទី​២១​ ខែ​តុលា យុវជន​កម្ពុជា​ នឹង​ប្រកួត​ជា​មួយ ម៉ាកាវ ​ដែល​ជា​ការ​ប្រកួត​លើក​ទី​២ ខណៈ​ហ្វីលីពីន ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​​ អាហ្វហ្គានីស្ថាន។

ពិន្ទុ​ពូល B បណ្តោះ​អាសន្ន

  1. ហ្វីលីពីន មាន​៣​ពិន្ទុ (១​ប្រកួត)
  2. កម្ពុជា មាន​៣​ពិន្ទុ (១​ប្រកួត)
  3. អាហ្វហ្គានីស្ថាន មិន​ទាន់​ប្រកួត
  4. បង់ក្លាដែស មាន​០ពិន្ទុ (១​ប្រកួត)
  5. ម៉ាកាវ មាន​០​ពិន្ទុ (១​ប្រកួត)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៦ វិនាទី មុន

U17 កម្ពុជា ឈ្នះ បង់ក្លាដែស ១-០ ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់

ព័ត៌មានជាតិ១៩ នាទី មុន

រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីជំនាញ​ ចុះ​ពិនិត្យ​ស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សាធារណជន និង​ ក្រុមគ្រួសារកីឡាចាប់អារម្មណ៍លើ App Nodrug របស់​អាជ្ញាធរ​ជាតិ​​ប្រឆាំង​គ្រឿងញៀនច្រើនកុះករ

សន្តិសុខសង្គម៥ ម៉ោង មុន

ទីបំផុត! ជនត្រូវចោទរំលោភសិស្សសាលាខ្មែរឥស្លាម ត្រូវបានចោទប្រកាន់ពីរបទល្មើស

បច្ចេកវិទ្យា៥ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

សេដ្ឋកិច្ច៦ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

បច្ចេកវិទ្យា៥ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

Sokha Hotels

ព័ត៌មានពេញនិយម