Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ណែនាំ​ប្រាប់​ដល់​គ្រូឧទ្ទេស​ និង​សកម្មជន​ឱ្យ​រក្សា​គោលជំហរ ហ៊ានថា ហ៊ានធ្វើ

បានផុស

នៅ

កំពត ៖ នៅ​រសៀល​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤នេះ លោក​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បាន​ថ្លែង​នៅក្នុងពិធីបិទវគ្គអប់រំនយោបាយថ្នាក់ខេត្តជំនាន់ទី ៩ របស់​គណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា​ខេត្តកំពត ដែលបានធ្វើឡើងនៅមន្ទីរបក្សខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ​លោក ម៉ៅ ធនិន ជាប្រធាន​គណបក្សប្រជាជនកម្ពុជា​សាខា​ខេត្តកំពត​បាន​មានប្រសាសន៍ថា នៅ​ក្នុងភូមិសាស្ត្រនយោបាយខេត្តកំពត ត្រូវបានបែងចែកជាបី ទី១ មានស្រុកឈូក និងស្រុកជុំគិរី និងស្រុកដងទង់ ទី២ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ទី៣ ស្រុកទឹកឈូ និងក្រុងបូកគោ និងក្រុងកំពត នេះហើយបច្ចុប្បន្នមានគណបក្សផ្សេងៗជាច្រើននៅក្នុងភូមិទាំងបីនេះ។

លោក ម៉ៅ ធនិន ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បាន​ប្រាប់​ដល់គ្រូឧទ្ទេស និងសកម្មជន គណបក្សដែលបាបបញ្ចប់វគ្គអប់រំនយោបាយ​ថ្នាក់​ខេត្ត ជំនាន់​ទី៩ ត្រូវយកគោលការណ៍ និងចំណេះដឹងផ្សេងៗទៅផ្សព្វផ្សាយ ឱ្យ​បានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ។

ហើយ​ដើម្បី​ឲ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពគ្រូឧទ្ទេស និងសកម្មជនត្រូវចេះប្រើទេពកោសល្យ និងសិល្បៈ ពិសេសត្រូវរក្សាគោលជំហរបក្ស “ហ៊ាននិយាយ ហ៊ានធ្វើ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងកាន់តែទូលំទូលាយ អំពីគោលនយោបាយរបស់បក្ស ការដឹកនាំ ការអភិវឌ្ឍន៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទៅអនាគត  ទាមទាឲ្យគ្រូឧទ្ទេស សកម្មជននៅតាមបណ្តាស្រុកក្រុង មន្ទីរអង្គភាព ចូលរួមផ្សព្វផ្សាយបន្ត នូវអ្វីដែលខ្លួនបានទទួលពីវគ្គអប់រំនយោបាយនេះ ឲ្យមានប្រសិទ្ធភាព ។

លោក ម៉ៅ ធនិន អភិបាលខេត្តជាប្រធានគណបក្សខេត្តបានបញ្ជាក់ថា កាលពីបោះឆ្នោតអាណត្តិមុន កម្លាំងបក្សប្រឆាំងក្នុងខេត្តកំពត មានចំនួន២៤១នាក់ ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះ ក្រុមប្រឆាំងនៅសល់កម្លាំង១១៧នាក់ ហើយនៅពេលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កម្លាំង​បក្សប្រឆាំង​នៅ​សល់តែ ៦៥នាក់ប៉ុណ្ណោះ។

ការ​ថយចុះចំនួនសមាជិកបក្សប្រឆាំងនេះ ដោយសារហេតុផលសំខាន់៣ទី១. គណបក្ស​ប្រឆាំង​បាត់បង់​ជំនឿ​លើ​គណបក្សារបស់ខ្លួនឯង  ទី២ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានខេត្តកំពត កាត់បន្ថយបាននូវភាពអសកម្ម ឬអំពើអយុត្តិធម៌ និងទី៣ ដោយសារគណបក្សប្រជាជនកម្ពុជា ជាបក្សដឹកនាំប្រទេសដែលមានភាពរឹងមាំ និងមានភាពចាស់ទុំជាងគេ  មិនងាយមានបក្សណាអាចយកឈ្នះបានឡើយ។

ក្នុងឱកាសនោះដែរ​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​ក៏​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​បក្ស ឱ្យ​យក​ចិត្ត​ទុកដាក់ ពង្រឹង​លើការងារសំខាន់ ៨ចំណុចផ្សេងទៀតឱ្យបានល្អបន្ថែមទៅថ្ងៃមុខ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

អភិបាលខេត្តកំពត ណែនាំ​ប្រាប់​ដល់​គ្រូឧទ្ទេស​ និង​សកម្មជន​ឱ្យ​រក្សា​គោលជំហរ ហ៊ានថា ហ៊ានធ្វើ

កីឡា១ ម៉ោង មុន

U17 កម្ពុជា ឈ្នះ បង់ក្លាដែស ១-០ ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីជំនាញ​ ចុះ​ពិនិត្យ​ស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

សាធារណជន និង​ ក្រុមគ្រួសារកីឡាចាប់អារម្មណ៍លើ App Nodrug របស់​អាជ្ញាធរ​ជាតិ​​ប្រឆាំង​គ្រឿងញៀនច្រើនកុះករ

សន្តិសុខសង្គម៦ ម៉ោង មុន

ទីបំផុត! ជនត្រូវចោទរំលោភសិស្សសាលាខ្មែរឥស្លាម ត្រូវបានចោទប្រកាន់ពីរបទល្មើស

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

សេដ្ឋកិច្ច៧ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

បច្ចេកវិទ្យា៦ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

Sokha Hotels

ព័ត៌មានពេញនិយម