Connect with us

ព័ត៌មានជាតិ

២សប្តាហ៍មកនេះ ករណីក្មេងទំនើងមានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់

បានផុស

នៅ

រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែតុលា ករណីក្មេងទំនើងនៅទូទាំងប្រទេសមានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ និងស្ទើរតែគ្មានករណីណាកើតឡើងទាល់តែសោះ ពោលគឺមានត្រឹមជាង ១០ករណីប៉ុណ្ណោះ ហើយក៏គ្មានការរំខានណាមួយដល់ប្រជាពលរដ្ឋដែរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះជាលទ្ធផលមួយគួរឱ្យស្ងប់ស្ងែងជាទីបំផុត ហើយជាមូលហេតុមួយ ដែលបណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន និងជ្រួតជ្រាបនូវអ្វីដែលជាផលចំណេញ ស្វែងរកចំណេះជំនាញ ដើម្បីបំពេញតម្រូវការរបស់ខ្លួន ដោយបានងាកទៅអនុវត្តការងារដែលត្រឹមត្រូវ ប្រព្រឹត្តនូវទង្វើល្អៗ ដែលជាប្រយោជន៍ដល់គ្រួសារ និងប្រទេសជាតិ។

លោកបន្ថែមថា នេះគឺជាប្រការមួយដ៏ល្អក្នុងការចូលរួមស្តាប់បង្គាប់ និងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

បើតាមលោកបណ្ឌិត ទូច សុឃៈ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គឺបានបញ្ជាក់ពីឥទ្ធិពលនៃការផ្សព្វផ្សាយគោលនយោបាយ-ភូម-ឃុំ-សង្កាត់-មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល កំពុងរីកដុះដាលជាខ្លាំង និងទទួលលទ្ធផលគួរជាទីគាប់ប្រសើរ ដែលក្នុងនោះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។

ឆ្លើយតបទៅនឹងគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញទិសដៅអាទិភាពចំនួន៦ ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់អគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការ និងបង្រ្កាបរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិស ស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

២សប្តាហ៍មកនេះ ករណីក្មេងទំនើងមានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់

ព័ត៌មានជាតិ៣៤ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកំពត ណែនាំ​ប្រាប់​ដល់​គ្រូឧទ្ទេស​ និង​សកម្មជន​ឱ្យ​រក្សា​គោលជំហរ ហ៊ានថា ហ៊ានធ្វើ

កីឡា១១ ម៉ោង មុន

U17 កម្ពុជា ឈ្នះ បង់ក្លាដែស ១-០ ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីជំនាញ​ ចុះ​ពិនិត្យ​ស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

សេដ្ឋកិច្ច១៧ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ណបើកបរជាតិ ប្តូរទៅបណ្ណអនុញ្ញាតបើកបរអន្តរជាតិទាមទារឯកសារអ្វីខ្លះ? តម្លៃសេវាប៉ុន្មាន?

Sokha Hotels

ព័ត៌មានពេញនិយម