Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវឱ្យអនុវត្តដោយប្រសិទ្ធភាពកិច្ចព្រមព្រៀង៥ចំណុចស្ដីពីមីយ៉ាន់ម៉ា

បានផុស

នៅ

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវនៅក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់​ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដើម្បីពង្រឹងឱ្យបានឯកភាព មជ្ឈភាព និងតួនាទីជាទីភ្នាក់ងាររបស់អាស៊ាន។ សម្តេចបានគូសបញ្ជាក់ថា អាស៊ានត្រូវខិតខំប្រឹងប្រែងដោយភាពក្លាហាន និងភាពច្នៃប្រឌិតថែមទៀត ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ាឱ្យមានលទ្ធភាពស្តារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្លួន។

សម្តេចបានលើកឡើងបន្តថា តំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតលើផ្លូវបំបែក ដែលនឹងក្លាយជាសមរភូមិនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងបណ្តាប្រទេសមហាអំណាច។​ ដូច្នេះគប្បីមានស្មារតីប្រុងប្រយ័ត្នជានិច្ច ចៀសវាងការជាប់អន្ទាក់ ឬជាប់ជាមួយគូប្រជែងភូមិសាស្ត្រនយោបាយ ឬក៏ក្លាយជាកូនអុកនៃមហាអំណាចណាមួយ។

“យើងត្រូវចងចាំពីប្រវត្តិសាស្ត្ររបស់យើងថា បើយើងមិនរួមសាមគ្គីគ្នាទេ យើងនឹងបែកបាក់ ហើយយើង នឹងក្លាយជារដ្ឋចំណុះ ឬជាកូនអុកមហាអំណាចខាងក្រៅមិនខាន។​ យើងត្រូវតែក្រោកឈរសាមគ្គីគ្នា ដើម្បីពង្រឹងអំណាចតំបន់ ដោយប្រើប្រាស់យន្តការពហុភាគីនិយមក្នុងការទទួលបាននូវសន្តិភាព និងវិបុលភាពរបស់មនុស្សជាតិ តាមរយៈនិម្មាបនកម្មសន្តិភាពអន្តរជាតិ ប្រកបដោយបរិយាបន្ន”។ នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។

ប្រធានរដ្ឋសភាកម្ពុជាខាងលើ ឱកាសអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលកំពុងប្រារព្ធធ្វើនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ កាលពីរសៀលថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៤។

ក្នុងបទអន្តរាគមន៍ដែលមានរយៈពេលជិត១០នាទី សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថា អាស៊ានត្រូវមានភាពបុរេសកម្មក្នុងការចូលរួមជាមួយដៃគូសន្ទនារបស់ខ្លួន ដោយផ្តល់អាទិភាពដល់ប្រយោជន៍ស្នូលរបស់អាស៊ាន និងរក្សាបាននូវអំណាចកោះប្រជុំ និងអំណាចបទដ្ឋានរបស់អាស៊ាន ដែលជាការពង្រឹងគោលការណ៍សន្តិសហវិជ្ជមាន និងគោលការណ៍មិនជ្រៀតជ្រែក។ ការរក្សាឯករាជ្យភាពនយោបាយ ស្វ័យភាពជាយុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងមជ្ឈភាព និងពង្រីកស្ថាប័នសមូហភាពរបស់យើង គឺជាការរក្សាបាននូវការរស់រានមានជីវិតរបស់អាស៊ាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម