Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង១លាននាក់រងផលប៉ះពាល់ដោយទឹកជំនន់នៅស៊ូដង់ខាងត្បូង

បានផុស

នៅ

ទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារផ្នែកជាច្រើននៃប្រទេសស៊ូដង់ខាងត្បូងប៉ះពាល់​ដល់មនុស្សជាង ១លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Xinhua នៅថ្ងៃទី២០ខែតុលា​នេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងការអាប់ដេត ចេញផ្សាយនៅទីក្រុងJuba រដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូង ថា ទឹកជំនន់បានធ្វើឱ្យមនុស្សជាង​ ២៧ម៉ឺន​​នាក់ផ្លាស់ទីលំនៅនៅក្នុងស្រុកចំនួន​៤២នៃ​ស្រុកសរុបចំនួន ៧៨ទូទាំងប្រទេស។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ៤០ភាគរយនៃចំនួនប្រជាជនដែលរងផលប៉ះពាល់គឺមកពីភាគខាងជើងតំបន់ Bahr el Ghazal និងរដ្ឋ Unity ខណៈអង្គការសហប្រជាជាតិបានព្យាករណ៍ថាទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកអាចប៉ះពាល់ដល់មនុស្សរហូតដល់ ៣.៣ លាននាក់នៅចន្លោះខែកញ្ញាដល់ខែធ្នូ។ លើសពីនេះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានធ្វើឱ្យផ្លូវផ្គត់ផ្គង់សំខាន់ៗចំនួន ១៥ ត្រូវបានកាត់ផ្ដាច់ដែលធ្វើឲ្យការផ្គត់ផ្គង់ជំនួយកាន់តែពិបាកទៅដល់តំបន់តែរងគ្រោះ។

(រូបភាព៖ WFP)

ប្រទេសស៊ូដង់ខាងត្បូងកំពុងប្រឈមមុខនឹងទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការព្យាករណ៍ព្យាករណ៍ពីទឹកភ្លៀងលើសពីមធ្យមភាគ ទឹកទន្លេហូរចេញពីប្រទេសអ៊ូហ្គង់ដា និងទឹកជំនន់ដែលអាចបំបែកកំណត់ត្រាមិនធ្លាប់មានបាន។ ជាមួយគ្នានេះប្រទេសនេះក៍គឺជាចំណុចក្តៅនៃភាពអត់ឃ្លានក្នុងចំណោមប្រទេសចំនួន ១៨ នៅទូទាំងពិភពលោក ដែលបញ្ហាសន្តិសុខស្បៀងកាន់តែយ៉ាប់យ៉ឺន នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕

(រូបភាព៖ AP)
(រូបភាព៖ Concern)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ២ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៣ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម