ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ថា ក្រុមហេសបូឡា វាយប្រហារដោយដ្រូនលើលំនៅឋាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល
បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលប្រដាប់ដោយអាវុធ និងផ្តល់ហិរញ្ញប្បទានដោយទីក្រុងតេអេរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ខែតុលានេះ។
កាលពីព្រឹកថ្ងៃសៅរ៍ លោក Netanyahu បានចោទប្រកាន់ក្រុម ហេបូឡា ថា បានព្យាយាមសម្លាប់លោក បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកមកពីប្រទេសលីបង់ វាយប្រហារផ្ទះគ្រួសាររបស់លោក។ ថ្លែងទៅកាន់ប្រទេសអ៊ីរ៉ង់ និងភ្នាក់ងាររបស់ខ្លួនលោក Netanyahu បានប្តេជ្ញាថា «អ្នកណាក៏ដោយដែលព្យាយាមធ្វើបាបពលរដ្ឋអ៊ីស្រាអែលនឹងត្រូវទទួលបានការឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរ»។
ទោះយ៉ាងណាក្រុមសកម្មប្រយុទ្ធគាំទ្រដោយទីក្រុងតេអេរ៉ង់ ដែលប្រយុទ្ធជាមួយអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ មិនទាន់ទទួលស្គាល់ការវាយប្រហារនេះនៅឡើយទេ។ ប៉ុន្តែក្រុមបេសកកម្មនេះបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីតួនាទីរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារនេះថា«សកម្មភាពនេះត្រូវបានធ្វើឡើងដោយក្រុមហេសបូឡា លីបង់»។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ក៏បានថ្កោលទោសអ៊ីស្រាអែលផងដែរ ចំពោះការផ្សាយភូតកុហកទាក់ទងនឹងការចោទប្រកាន់ប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាម IRNA ។
ក្រុមប្រដាប់អាវុធដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ ដែលគេស្គាល់ថាជា «អ័ក្សនៃការតស៊ូ» ដែលរួមមានក្រុមហេសបូឡា ត្រូវបានទាញចូលទៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់ ដែលបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ មកលើអ៊ីស្រាអែល។
ទីក្រុងតេអេរ៉ង់ក៏បានបើកការវាយប្រហារដោយផ្ទាល់ចំនួនពីរលើសត្រូវអ៊ីស្រាអែលក្នុងអំឡុងសង្គ្រាម ដែលថ្មីៗនេះបានបាញ់រ៉ុកកែតចំនួន ២០០គ្រាប់កាលពីថ្ងៃទី១ខែតុលា ចូលប្រទេសអ៊ីស្រាអែល ខណៈអ៊ីស្រាអែលបានប្តេជ្ញាសងសឹក។ យ៉ាងណាអ៊ីរ៉ង់ថា ខ្លួននឹងវាយបកវិញ ប្រសិនបើអ៊ីស្រាអែលវាយប្រហារ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហេតុអ្វីឆ្នាំនេះ ព្យុះសាហាវៗម្ល៉េះ?