Connect with us

ព័ត៌មានជាតិ

ណែនាំ​​សហគមន៍​ទេសចរណ៍ ៥ កន្លែង នៅ​ខេត្ត​ស្ទឹងត្រែង ទេសចរ​ចង់ដើរកម្សាន្ត​បែបធម្មជាតិ​មិន​អាច​មើល​រំលង​បាន

បានផុស

នៅ

ខេត្ត​ស្ទឹងត្រែង​ដែល​មាន​ភូមិសាស្រ្ត​ជាប់​ប្រទេស​ឡាវ ជា​ខេត្ត​មួយ​អំណោយផល​សម្រាប់​តំបន់​អេកូ​ទេសចរណ៍។

ដោយ​មាន​ភូមិសាស្រ្ត​ជាប់ដង​ទន្លេមេគង្គ​​ហូរ​ចាក់​ពី​ប្រទេស​ឡាវ​ ខេត្ត​ដែល​សំបូរ​ធនធាន​ធម្មជាតិនេះ​ បានរៀបចំ​គោលដៅ​​ទេសចរណ៍​ចំនួន ៥ កន្លែង ​គ្រប់គ្រង​ដោយ​សហគមន៍ ដែល​មាន​ផ្តល់​សេវាកម្ម​ទេសចរណ៍ជាច្រើន មាន​ទាំង​ផ្ទះស្នាក់ អាហារ រួម​ទាំង​មគ្គុទ្ទេសចរ៍​ក្នុង​សហគមន៍។

១/ សហគមន៍​អេកូទេសចរណ៍​បូរីអូរស្វាយ មាន​ទីតាំង​នៅ​ភូមិ​អូរស្វាយ ឃុំអូរស្វាយ ​ស្រុក​បុរី​អូស្វាយសែនជ័យ ចម្ងាយ ៦៥ គ.ម ពី​ទីរួមខេត្ត​ស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ ជា​សហគមន៍​អេកូ​ទេសចរណ៍​ដែល​ហ៊ុមព័ទ្ធ​ដោយ​កោះនៅក្នុង​ទន្លេមេគង្គ សម្បូរ​ទៅដោយ​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី ដូចជា ព្រៃ​លិច​ទឹក ដីល្បាប់ ឆ្នេរ​ខ្សាច់ និង​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​។ ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត គឺ​ពួកគាត់​ចូលចិត្ត​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​, លេងទឹក​, ​បោះតង់​, គយគន់​ទេសភាព​ព្រៃ​លិច​ទឹក​, មើល​ថ្ងៃ​រះ និង​ទិដ្ឋភាព​ថ្ងៃ​ហៀ​ប​លិច​ ស្ទូចត្រី និង​ជិះទូក​លំហែ​តាមកោះ។

សហគមន៍​ក៏​មាន​ផ្តល់​សេវាកម្ម​ផ្ទះ​ស្នាក់, សេវាកម្ម​អាហារ​និងភេជ្ជៈ, សេវាកម្ម​កង់/ ម៉ូតូ/ ទូក, សេវាកម្ម​មគ្គុទ្ទេសក៍​ក្នុង​សហគមន៍, សេវាកម្ម​គោយន្ត និង​ដឹកជញ្ជូនភ្ញៀវ សេវាកម្មបោះតង់/ ជំរុំ​ជាដើម។

២/ សហគមន៍​អេកូទេសចរណ៍ព្រះរំកិល មាន​ទីតាំង​នៅ​ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុក​បុរី​អូរស្វាយសែនជ័យ ចម្ងាយ ៦៨ គ.ម ពីទីរួមខេត្ត។

សក្តានុពល​នៃ​តំបន់​អេកូទេសចរណ៍មាន​ព្រៃលិចទឹក​ទន្លេ​មេគង្គ ការ​ទស្សនា​ស្ពាន​យោល,​ ដើរ​ព្រៃ បោះតង់​លើ​ឆ្នេរ​ខ្សាច់, ស្ទូចត្រី និង​ជិះទូក​លំហែតាម​កោះ។

សហគមន៍​មាន​ផ្តល់​សេវាកម្មផ្ទះស្នាក់, សេវាកម្ម​អាហារនិងភេជ្ជៈ, សេវាកម្ម​កង់/ម៉ូតូ/ទូក, សេវាកម្ម​មគ្គុទ្ទេសក៍ក្នុង​សហកមន៍,សេវា​កម្មគោយន្ត និងដឹកជញ្ជូនភ្ញៀវ និង​សេវាកម្មបោះតង់/ ជំរុំ​ជាដើម។

៣/ សហគមន៍​អេកូទេសចរណ៍​កោះព្រះ មាន​ទីតាំង​នៅ​ភូមិ​កោះព្រះ ឃុំ​កោះព្រះ ស្រុក​សៀមបូក ចម្ងាយ ៣៥ គ.ម។

កោះព្រះគឺជាភូមិមួយដែលស្ថិតនៅលើកោះតូចមួយនៅកណ្តាលទន្លេមេគង្គ និងមានចម្ងាយ ៣៥ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។ កោះព្រះសំបូរទៅដោយធនធានធម្មជាតិ។ ដំណើរកម្សាន្តទៅកាន់កោះព្រះគឺជាបទពិសោធន៍នៃការធ្វើដំណើរដែលមិនអាចបំភ្លេចបាន តាមដងទន្លេពីទីរួមខេត្តទៅកោះព្រះដែល​ជាផ្នែកមួយដ៏ស្រស់ស្អាតបំផុតនៃទន្លេមេគង្គ។

សហគមន៍​មាន​សេវាកម្មផ្ទះស្នាក់, សេវាកម្មអាហារនិងភេជ្ជៈ, សេវាកម្មកង់/ម៉ូតូ/ ទូក, សេវាកម្ម​មគ្គុទ្ទេសក៍​ក្នុង​សហកមន៍, សេវាកម្ម​គោយន្ត និងដឹកជញ្ជូនភ្ញៀវ, សេវា​កម្មបោះតង់/ជំរុំ។

៤/ សហគមន៍​អេកូទេសចរណ៍​សម្រស់កោះហាន មានទីតាំង​នៅ​ភូមិ​កោះស្នែង ឃុំ​កោះស្នែង​ស្រុក​បុរីអូរស្វាយសែនជ័យ ចម្ងាយ ២២ គ.ម ពីទីរួមខេត្ត។ សក្តានុពល​សហគមន៍​មាន​ព្រៃ​លិច​ទឹក​ទន្លេ​មេគង្គ (ទស្សនា​ព្រៃ​អ្នកតា, កសិ​ទេសចរណ៍, ស្ដាប់​សត្វយំ, ទស្សនា​សត្វស្វា, កំប្រុក, ដើរ​ព្រៃ និង​ងូត​ទឹកត្រជាក់ៗ) បោះតង់​លើឆ្នេខ្សាច់,ស្ទូចត្រី ,ជិះទូក​លំហែ​តាមកោះ និង​មើល​អន្លង់​បបែល និង​អន្លង់​កំបោរ។

សហគមន៍ មាន​សេវាកម្មផ្ទះស្នាក់, សេវាកម្ម​អាហារនិងភេជ្ជៈ, សេវាកម្ម កង់/ម៉ូតូ/ ទូក, សេវាកម្ម​មគ្គុទ្ទេសក៍​ក្នុង​សហកមន៍, សេវាកម្ម​គោយន្ត និងដឹកជញ្ជូនភ្ញៀវ, សេវាកម្មបោះតង់/ ជំរុំ

៥/ សហគមន៍​អេកូទេសចរណ៍ ភ្នំជម្រកសត្វ មាន​ទីតាំង​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុកថាឡាបរិវ៉ាត់ ចម្ងាយ ៤៥ គ.ម ពីទីរួមខេត្តស្ទឹងត្រែង។

សក្ដានុពល​សហគមន៍មាន​ភ្នំធំ​ភ្នំតូច,កសិ​ទេសចរណ៍, ស្ដាប់​សត្វយំ, ទស្សនា​សត្វស្វា ,កំប្រុក, ដើរ​ព្រៃ ចូល​ល្អាង​ភ្នំ​ធំៗ មើល​សត្វ​ប្រចៀវ​ពេលរសៀល) បោះតង់​ក្នុង​ព្រៃ និង​ដើរព្រៃ។

សហគមន៍ មាន​ផ្ទះស្នាក់, សេវាកម្ម​អាហារនិងភេជ្ជៈ, សេវាកម្ម​កង់/ម៉ូតូ, សេវាកម្ម​មគ្គុទ្ទេសក៍​ក្នុង​សហកមន៍, សេវាកម្មគោយន្ត និងដឹកជញ្ជូនភ្ញៀវ, សេវាកម្មបោះតង់/ជំរុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

នាវា​ចម្បាំងអាមេរិក និង​កាណាដា ទៅ​ដល់​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោយ​ចិន​ធ្វើ​សមយុទ្ធ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អ្នក​ជំនាញ​៖ វៀតណាម​អាច​ប្រើ​ AI ដើម្បី​ជំរុញ​ទេសចរ​បរទេស​ ឱ្យ​មក​លេង​ប្រទេស​ជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

តំណាងសភាកម្ពុជា ស្នើសភាកាណាដាជួយគាំទ្ររដ្ឋសភាកម្ពុជា ជាសភាអេឡិចត្រូនិក

ព័ត៌មានជាតិ១៨ នាទី មុន

ការដោះដូរពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានជាង១១ ពាន់លានដុល្លារក្នុងរយៈពេល៩ខែ

សេចក្ដីជូនដំណឹង៣០ នាទី មុន

ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ

Sokha Hotels

ព័ត៌មានពេញនិយម