Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់គប់គ្រាប់បែកផ្សែង​ច្រើនគ្រាប់ចូលទីស្នាក់​ការកណ្តាលគណបក្ស​កាន់​អំណាច​

បានផុស

នៅ

បុរសម្នាក់បានគប់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ចូលទៅក្នុងទីស្នាក់ការគណបក្សគ្រប់គ្រងរបស់ប្រទេសជប៉ុនក្នុងទីក្រុង​តូក្យូ បន្ទាប់មកបានបើកបុករថយន្តចូលទៅក្នុងរបងផ្ទះរបស់នាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ខែតុលានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសរូបនោះត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណ មាន​ឈ្មោះ លោក Atsunobu Usuda អាយុ​៤៩ឆ្នាំត្រូវបានចាប់ខ្លួន​នៅនឹង​កន្លែង​កើតហេតុដោយចោទប្រកាន់ពីបទរារាំងការបំពេញតួនាទីផ្លូវការ ហើយនិងមានបទចោទប្រកាន់បន្ថែមទៀតនៅពេលក្រោយ។

ទោះបីជាមូលហេតុនៃការវាយប្រហារនេះមិនទាន់ដឹងច្បាស់ក៏ដោយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹងថា លោក Usuda បានត្អូញត្អែរអំពីចំនួនទឹកប្រាក់ដែលតម្រូវឱ្យឈរឈ្មោះក្នុងតំណែងណាមួយក្រោមច្បាប់របស់ជប៉ុន ដែលនេះបង្ហាញថាលោក Usuda មានមហិច្ឆតាក្នុងនយោបាយ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក៏បានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណដែលបាននិយាយថាលោក Usuda បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ ខណៈ Usuda មិនធ្វើអត្ថាធិប្បាយភ្លាមៗទេបន្ទាប់ពីហេតុការណ៍នេះ។

(រូបភាព៖​ AP)

គួរបញ្ជាក់ថាគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងគ្រប់គ្រងរដ្ឋាភិបាល កាន់តែមិនមានការពេញនិយមពីសំណាក់សាធារណជន ដោយសារតែរឿងអាស្រូវលុយដ៏សន្ធឹកសន្ធាប់ពាក់ព័ន្ធនឹងការផ្តល់មូលនិធិគួរឱ្យសង្ស័យ និងការសង្ស័យថាមានការគេចពន្ធ។ ហើយពាក់ព័ន្ធការវាយប្រហារនេះខាងគណបក្ស​បាន​បដិសេធ​មិន​ធ្វើ​ការអត្ថាធិប្បាយទេ ដោយ​បាន​បង្វែរ​ការ​សាកសួរ​ទាំង​អស់​ទៅ​កាន់​ប៉ូលិសវិញ។

នៅក្នុងប្រទេសជប៉ុនការបោះឆ្នោតសម្រាប់សភាជាន់ទាបត្រូវបានកំណត់នៅថ្ងៃទី ២៧ខែតុលា។ អ្នកនយោបាយដែលជាប់គាំងមួយចំនួនបានបាត់បង់ការគាំទ្រជាផ្លូវការរបស់គណបក្សគ្រប់គ្រង ប៉ុន្តែកំពុងឈរឈ្មោះជាឯករាជ្យ។ គណបក្សគ្រប់គ្រងរដ្ឋាភិបាលទើបជ្រើសរើសមេដឹកនាំថ្មីគឺនាយករដ្ឋមន្ត្រី Shigeru Ishiba សង្ឃឹមថានឹងបង្ហាញរូបភាពថ្មី ប៉ុន្តែការស្ទង់មតិបានបង្ហាញថាប្រជាប្រិយភាពរបស់ខ្លួនបានធ្លាក់ចុះ និងមិនច្បាស់ថាតើពួកគេនឹងបាត់បង់ការគ្រប់គ្រងភាគច្រើនលើសភាជាន់ទាបនៅក្នុងការបោះឆ្នោតនាពេលខាងមុខដែរឬទេ។

គួររម្លឹកថាអតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបានគេធ្វើឃាតនៅឆ្នាំ ២០២២ ខណៈពេលកំពុងថ្លែងសុន្ទរកថាសម្រាប់បេក្ខជនគណបក្សគ្រប់គ្រងក្នុងអំឡុងពេលបោះឆ្នោតសភា។ ឃាតករ​បាន​ប្រើ​កាំភ្លើង​ច្នៃ​ដោយ​និយាយ​ថា​គាត់​អន់​ចិត្ត​លោក Abe ព្រោះ​ម្តាយ​គាត់​បាន​ផ្តល់​ប្រាក់​គ្រួសារ​ទាំង​អស់​ដល់សហព័ន្ធ​ព្រះវិហារ​ ហើយ​គាត់​បាន​ឃើញ​លោក Abe មាន​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះវិហារ​នោះ ខណៈទំនាក់ទំនង​បែប​នេះ​នៅ​តែ​បន្ត​ជាមួយ​អ្នក​នយោបាយ​គណបក្ស​គ្រប់​គ្រង​មួយ​ចំនួន៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម