ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្ស៨៧នាក់នៅហ្គាហ្សា ក្នុងនោះមាន ៤០នាក់ ជាកុមារ
តាមការចុះផ្សាយរបស់ BBC, កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារលើទីក្រុង Beit Lahia នៃតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យទី២០ខែតុលាឆ្នាំ២០២៤ សម្លាប់មនុស្សចំនួន៨៧នាក់ ដោយក្នុងចំណោមនោះក៏មានកុមារ៤០នាក់ផងដែរ ខណៈ៤០នាក់ទៀត រងរបួស។
ភ្លាមៗក្រោយការវាយប្រហារ ក្រសួងសុខាភិបាលហ្គាហ្សា និយាយថា សាកសពចំនួន២៧នាក់ ត្រូវបានទាញចេញពីគំនរបាក់បែករួចហើយ ប៉ុន្តែនៅ៦០នាក់ទៀត កំពុងជាប់ក្រោមបំណែកថ្ម។
ស្របពេលជាមួយគ្នានោះ អ្នកសម្របសម្រួលដំណើរការសន្តិភាពរបស់អង្គការសហប្រជាជាតិ លោក Tor Wennesland បានអះអាងថា «ឥឡូវនេះ គ្មានកន្លែងណាមានសុវត្ថិភាពឡើយនៅក្នុងតំបន់ហ្គាហ្សា។ សង្រ្គាមនេះត្រូវតែបញ្ចប់ ចំណាប់ខ្មាំងនៅក្នុងដៃក្រុមហាម៉ាស ត្រូវតែដោះលែង ការជម្លៀសពលរដ្ឋប៉ាឡេស្ទីនត្រូវតែបញ្ឈប់ ហើយជនស៊ីវិលត្រូវតែការពារមិនថាពួកគេនៅទីណានោះទេ។ ជំនួយមនុស្សធម៌ក៏ត្រូវតែផ្តល់ជូនដោយមិនមានការរារាំងផងដែរ»។
ជុំវិញបញ្ហានេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បញ្ជាក់ថា ខ្លួនបើកការវាយប្រហារជាក់លាក់ ដើម្បីកំណត់គោលដៅលើក្រុមភេរវករហាម៉ាស ហើយខ្លួនខិតខំខ្លាំងណាស់ ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកយោធាសាជាថ្មីនៅតំបន់ហ្គាហ្សាភាគខាងជើងកាលពីដើមខែតុលា ដើម្បីរារាំងក្រុមហាម៉ាស មិនឲ្យប្រមូលកម្លាំងនៅក្នុងតំបន់នេះឡើងវិញ។
ជាពិសេស កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធនិងទម្លាក់គ្រាប់បែកយ៉ាងញឹកញាប់លើតំបន់ Jabalia ដែលមានប្រជាជនរស់នៅច្រើនកុះករ ហើយរួមមានទាំងជំរំជនភៀសខ្លួនទៀតផង។
ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាផ្ទុះឡើងកាលពីខែតុលាឆ្នាំមុនមក មនុស្សចំនួន ៤២ ៦០៣នាក់ត្រូវបានសម្លាប់ និង៩៩ ៧៩៥នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហាម៉ាស ប្រកាសថាមិនដោះលែងចំណាប់ខ្មាំង ទោះលោក Sinwar ត្រូវបានសម្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហេតុអ្វីឆ្នាំនេះ ព្យុះសាហាវៗម្ល៉េះ?