ជីវិតកម្សាន្ដ
សិល្បកររន្ធត់ក្រោយទទួលដំណឹងលោក កៅ សីហា ទទួលមរណភាពដោយសារដាច់សរសៃឈាមខួរក្បាល
លោក កៅ សីហា ដែលជាអ្នកដឹកនាំសម្តែង និងជាអ្នកនិពន្ធល្បីឈ្មោះប្រចាំប្រទេសកម្ពុជាបានទទួលមរណភាពហើយបន្ទាប់មានជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មិនអាចជួយសង្គ្រោះជីវិតបានឡើយ។
នេះជាដំណឹងដ៏រន្ធត់ និងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារ និងសិល្បករ-សិល្បការិនីព្រមទាំងអ្នកគាំទ្រក្រោយទទួលដំណឹងនៃមរណភាពរបស់អ្នកដឹកនាំសម្តែងដ៏ឆ្នើមប្រចាំហង្សមាស។ លោក កៅ សីហា កាល ពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ត្រូវបានក្រុមគ្រួសារសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីប្រទេសវៀតណាមបន្ទាប់ពីមានជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាជាអកុសលជំងឺធ្ងន់ធ្ងរលោក កៅ សីហា បានទទួលមរភាពទាំងវ័យក្មេង និងអាឡោះអាល័យជាទីបំផុតសម្រាប់ក្រុមគ្រួសារ និងសិល្បករ-សិល្បការិនីខ្មែរ។ អ្នកសិល្ប:ជាច្រើនបានសម្តែងកាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយជាពន់ពេកនៃការស្លាប់របស់អ្នកដឹកនាំសម្តែងរូបនេះ។
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ទាំងក្តុកក្តួលថា «លឿនពេកហើយបងអើយ ទើបតែជួបគ្នាថ្ងៃមុននៅក្រុមហ៊ុនសោះ និងទើបតែចែករំលែកបទចម្រៀងមរតកដើមជាមួយគ្នាតាមខមមិនសោះពិបាកទទួលយកណាស់បងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា មិនថាថតMV ថតរឿងរាជិនីភូមិគ្រឹះ គិតៗទៅសង្ខារមនុស្សពិតជាមិនទៀងទាត់មែន»។
អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ដែរថា «ទទួលយកមិនបានទេបងអើយ ពិតជាលឿនពេកហើយនៅតែឭសំឡេងបងពេញត្រចៀកខ្ញុំនេះជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតនៅក្នុងវិស័យសិល្ប: ស្នាដៃដែលបងបានសាងដោយកម្លាំងកាយកម្លាំងចិត្ត បេះដូង និងចំណេះវិជ្ជា ស្នាដៃរបស់បងនៅតែជាចងចាំរបស់ពួកយើងពេលនេះបងលាទៅគ្មានថ្ងៃត្រឡប់ សូមឲវិញ្ញាណក្ខន្ធបងទៅកាន់ទីដ៏ស្ងប់សុខ»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហេតុអ្វីឆ្នាំនេះ ព្យុះសាហាវៗម្ល៉េះ?