Connect with us

ជីវិតកម្សាន្ដ

ឆ្លងកាត់សិល្ប:ជិត២០ឆ្នាំ! ខាន់ ជេមស៌ អះអាងថាបើគ្មានអ្នកគាំទ្រទេក៏គ្មានថ្ងៃនេះដែរ

បានផុស

នៅ

តារាចម្រៀងលោក ខាន់ ជេមស៌ បានដើរលើវិថីសិល្ប:មកដល់ពេលនេះ មានរយ:ពេលជិត ២០ឆ្នាំមកហើយ ខណ:ការគាំទ្រនិងប្រជាប្រិយភាពរបស់តារាប្រុសរូបនេះ នៅតែទទូលបានការគាំទ្រច្រើនគួរសម ពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតារាចម្រៀងចាស់វស្សារូបនេះ បានចាប់អាជីពសិល្ប:ច្រើនឆ្នាំក៏ពិតមែន តែលោកបានបញ្ជាក់ថា ភាពល្បីល្បាញរបស់លោក មកទល់សព្វថ្ងៃនេះ គឺបានមកការគាំទ្រពីសំណាក់មហាជនគ្រប់រូប ដោយក្នុងនោះលោក ខាន់ ជេមស៌ បានរំលឹកដឹងគុណចំពោះការគាំទ្ររបស់ទស្សនិកជនមកលើរូបលោកនិងកូនៗរបស់លោកផងដែរ។

តារាចម្រៀងម្ចាស់បទ “របាំចង់ស្នេហ៍” លោក ខាន់ ជេមស៌ បានរៀបរាប់ថា អស់រយៈពេលជាង១៩ឆ្នាំ នៅក្នុងវិស័យសិល្បៈមួយនេះ បើសិនជាគ្មានបងប្អូនអ៊ុំពូមីងទេ ក៏គ្មាន ខាន់ ជេមស៌ ថ្ងៃនេះដែរ អរគុណសម្រាប់ក្ដីស្រឡាញ់អរគុណសម្រាប់ការគាំទ្ររបស់មហាជន។ ជាការពិតលោក ខាន់ ជេមស៍បច្ចុប្បន្នមិនត្រឹមតែល្បីឈ្មោះទេ លោកថែមទាំងបណ្តុះកូនៗឲ្យដើរតាមគន្លងសិល្ប:ដូចខ្លួនផងដែរ។

គួរម្លឹកថា លោកខាន់ ជេមស៌ កន្លងមកធ្លាប់បានទម្លាយបើកកកាយពីប្រវត្តិរបស់ខ្លួនទាំងភ្ញាក់ផ្អើលថា មុនចូលសិល្ប:កាលពីជាង២០ឆ្នាំមុន លោកធ្លាប់ផ្ញើវាសនាលើផ្ទៃសមុទ្រធ៏ធំល្វឹងល្វើយនៅស្រុកថៃ ទើបក្រោយចូលប្រឡូកលើវិស័យចម្រៀងតាមហាង (បៀរហ្គា ឌិន) ។ លោក ខាន់ ជេមស៌ បញ្ជាក់ថាកាលពីឆ្នាំ១៩៩៨ ខ្លួនជាកម្មករចុះទូកនៅប្រទេសថៃ។ ឆ្នាំ២០០២ ជាអ្នកចម្រៀងប្រចាំនៅបៀរហ្គាឌិន ដល់ឆ្នាំ២០០៧ មានវាសនាបានក្លាយជាតារាចម្រៀងល្បីនិងឆ្នាំ២០២១ ជាតារាចម្រៀងផង ជាសហក្រិនផង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម