Connect with us

សេដ្ឋកិច្ច

អគ្គទេសាភិបាលធនាគារជាតិ ទទូចឱ្យប្រុងប្រយ័ត្នហានិភ័យប្រាក់កម្ចីក្រៅផ្លូវការ

បានផុស

នៅ

លោកស្រី ជា សិរី  អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទូចប្រាប់ប្រជាពលរដ្ឋជាថ្មីឱ្យ​មាន​ការប្រុងប្រយ័ត្នចំពោះបញ្ហាប្រាក់កម្ចីក្រៅផ្លូវការ តាមហ្វេសប៊ុក តិកតុក និងតេលេ​ក្រាម​ជា​ដើម ដែលគ្មានទីតាំងច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជា សិរី៖ «ខ្ញុំឃើញមានវីដេអូមួយនៅក្នុងតិកតុក គេឱ្យខ្ចី ៣០០ ដុល្លារ ហើយ អ្នកខ្ចីសួទៅ គេថា មួយថ្ងៃត្រូវបង់ឱ្យគេ ៤០ ដុល្លារ ហើយ ៤០ ហ្នឹងតែការប្រាក់ទេ ចង់រួច​ខ្លួនទាល់តែមានលុយ ៣០០ ហ្នឹងយកមកបង់ឱ្យគេផ្ដាច់ បើអត់សងគេមានវិធានការ អំពើហិង្សាដល់ផ្ទះ អញ្ចឹង​សូម​ឱ្យ​ប្រជា​ជនយើងប្រយ័ត្នកន្លែងហ្នឹង»។

លោកស្រី ជា សិរី បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋត្រូវការកម្ចី សូមឱ្យខ្ចីនៅក្នុង​ប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ ដែលមាន​អាជ្ញាបណ្ណ​ពីធនាគារជាតិនៃកម្ពុជា ខណៈធនាគារជាតិបាន​បង្ហោះបញ្ជីឈ្មោះគ្រឹះស្ថានដែលមានអាជ្ញាបណ្ណ និង​តម្រូវឱ្យរាល់​សាខាផ្ដល់ប្រាក់កម្ចី​ត្រូវ​ដាក់បង្ហាញ​អាជ្ញាបណ្ណរបស់ខ្លួន។

លោកស្រី ជា សិរី បញ្ជាក់ថា ស្ថានប័នដែលផ្ដល់កម្ចីស្របច្បាប់ មិនទទួលយកអត្ត​សញ្ញាណប័ណ្ណ បណ្ណក្រីក្រ សំបុត្រកំណើត និងសៀវភៅគ្រួសារ ធ្វើជាវត្ថុបញ្ចាំនោះទេ ខណៈធនាគារជាតិក៏បានហាមដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

សិល្បករវ័យក្មេងឆ្នើម និងមានទេពកោសល្យ ៤ដួងលាចាកលោក នៅសល់ត្រឹមស្នាដៃសិល្ប:

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េខាងត្បូង៖ ស្រីល្បី​​​បណ្តាញ​សង្គម​​ឱ្យ​បុរស​ស្ទាប​សុដន់​ ឥឡូវនេះ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតទិញ​ថ្នាំញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ទទួលមរណភាពក្នុងអាយុ ៧៣ ឆ្នាំ

សន្តិសុខសង្គម២៣ ម៉ោង មុន

សង្ស័យឆ្លងចរន្តអគ្គិសនី អគ្គិភ័យឆាបឆេះផ្ទះវិឡាមួយកន្លែង នៅខណ្ឌឫស្សីកែវ

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យឆេះរោងចក្រផលិតក្រដាសឡាំងមួយកន្លែងទាំងស្រុង ក្នុងខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម