Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ដំណើរការស្រង់បូកពិន្ទុសន្លឹកកិច្ចការប្រឡង ប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២១ តុលា នេះ​ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់ឌុប បាន​ប្រព្រឹត្តិ​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ត​ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់ឌុប បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១៨ តុលា ដល់​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០២៤ បន្ទាប់ពី​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី ១៧ ខែ​តុលា ដោយ​ជោគជ័យ។

លោកស្រី​បាន​បន្ត​ទៀត​ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន និង​ប្រកប​ដោយ​ការ​យកចិត្តទុកដាក់​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​រក្សា​ភាព​ស្ងប់ស្ងាត់​ល្អ។

លោកស្រី​បាន​បន្ថែម​ថា ក្នុង​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​នេះ​ដែរ ក៏​មាន​ការ​សហការ​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​នៅ​ក្នុង​ដំណើរការ​នេះ​គឺ​សមាជិក​នានា​នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ទេ លើកលែងតែ​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទ និង​មានការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​បន្ទប់​នានា​សម្រាប់​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​ផង​ដែរ។

លោកស្រី​បាន​ឱ្យ​ដឹង​ថា លើស​ពី​នេះ​ទៀត ដើម្បី​រក្សា​ភាព​សុក្រឹត ក៏ដូចជា​តម្លាភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​គឺ​ការ​សម្រង់​ពិន្ទុ​បេក្ខជន​ដែល​ទទួល​បាន​ពី​មណ្ឌល​ប្រឡង​នីមួយៗ គឺ​ពុំ​មាន​សញ្ញា​សម្គាល់​ណាមួយ​បញ្ជាក់​ថា មណ្ឌល​ណាមួយ​នោះ​ទេ ហើយ​នៅ​ពេល​ដែល​យើង​បញ្ចូល​ក្នុង​បន្ទប់​បូក​ស្រង់ គឺ​មានន័យថា​ការីកុំព្យូទ័រ នឹង​បញ្ចូល​ពិន្ទុ​ចូល​ក្នុង​កុំព្យូរទ័រ​តាមរយៈ​ការ​ស្កែន​បា​កូដ​មាន​នៅ​លើ​សន្លឹក​ចូល​ទូ​ក្នុង​ប្រព័ន្ធ ហើយ​នៅ​ក្នុង​ការ​បញ្ចូល​នោះ​គាត់​ក៏​មិនអាច​ដឹងថា​ស្ថិតនៅក្នុង​មណ្ឌល​ណាមួយ​នោះ​ដែរ។

លោកស្រី​បាន​ឱ្យ​ដឹង​ទៀត​ថា «​ក្រោយ​ការ​ធ្វើ​បញ្ចូល​រួចរាល់​ នឹងមាន​ក្រុមការងារ​មួយ​ដោយឡែក​ទៀត​ធ្វើការ​ផ្ទៀងផ្ទាត់​រវាង​សន្លឹក​កិច្ចការ​ដែល​បញ្ជូន​មក​ជាមួយ​នឹង​សន្លឹក​កិច្ចការ​សន្លឹក​ពិន្ទុ​ដែល​ព្រី​ន​ចេញ​ដែល​បញ្ចូល​ពិន្ទុ​រួច​ក្នុងករណី​យើង​មើលឃើញ​ពី​ភាព​មិន​ប្រក្រតី​ពិន្ទុ​មិន​ដូច​ណាមួយ​យើង​នឹង​ធ្វើការ​កែតម្រូវ​រហូត​ដល់​មាន​ភាព​សុក្រឹត និង​ទទួល​យក​បាន​»។

គួរ​បញ្ជាក់​ថា ​ឆ្នាំនេះ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​ប្រឡង​បាក់ឌុប​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃ​ទី​ ៨​ និង​ ទី ​៩ ​តុលា​ ដោយមាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.០៤០ នាក់ (​ស្រី​៧៤.៨៨២ នាក់​) ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៩ ៣៥៨ នាក់​(​ស្រី ២៣.៧១៥ នាក់) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៧.៦៨២ នាក់ ​(​ស្រី ៥១.១៦៧ នាក់​) ​ចែកជា ​២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ​ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។ ក្រសួង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​ពេល​រសៀល​នៅ​ថ្ងៃ​ទី​ ៣០ តុលា សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​មណ្ឌល​ប្រឡង​ខេត្ត​កណ្តាល​ និង​នៅ​ថ្ងៃទី ​៣១ តុលា​ សម្រាប់​ខេត្ត​ផ្សេងៗ ​នៅ​ទូទាំង​ប្រទេស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ១៤ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម