Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​៖ វៀតណាម​អាច​ប្រើ​ AI ដើម្បី​ជំរុញ​ទេសចរ​បរទេស​ ឱ្យ​មក​លេង​ប្រទេស​ជាថ្មី

បានផុស

នៅ

​វៀតណាម​អាច​ប្រើ​ប្រាស់បញ្ញាសិប្បនិម្មិត ​(AI) ដើម្បីជំរុញ​ទេសចរ​បរទេស​ឱ្យ​មក​លេង​ប្រទេស​សារជា​ថ្មី។ នេះ​បើ​តាម​អនុសាសន៍​របស់​​ លោកបណ្ឌិត Nuno Ribeiro ដែល​ជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យវៀតណាម RMIT ​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សំណេរ​ចុះ​ផ្សាយ​ដោយ​កាសែត​ Investor កាល​ពី​ពេល​ថ្មីៗ​​ អ្នក​ជំនាញ​រូប​នេះ​មើល​ឃើញ​ថា​ ឧស្សាហកម្ម​គ្មាន​ផ្សែង​របស់​វៀតណាម បាន​ស្ទុះ​ងើប​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់​​ក្រោយ​វិបត្តិកូវីដ១៩ ដោយ​មាន​ភ្ញៀវទេសចរ​បរទេស​មក​លេង​ ជិត​ដល់​កម្រិត​មុន​វិបត្តិកូវីដ១៩​។ យ៉ាង​ណា​មិញ​ ​បញ្ហាប្រឈមដ៏សំខាន់មួយនៅតែបន្តកើតមាន ដោយ​អត្រាការមកលេង​ជាថ្មីរបស់​ភ្ញៀវទេសចរអន្តរជាតិ​នៅមានកម្រិតទាបនៅឡើយ ដោយធ្លាក់ចុះក្រោម ១០ ភាគរយ​ ផ្ទុយពី​ដូចជាម៉ាឡេស៊ី និងថៃ។

ជាង ១/៤ នៃទេសចរ​ដែល​មក​លេង​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ២០២៣ បាន​និយាយថា​ ពួកគេ​មាន​បំណង​លេង​ប្រទេស​ម្ដង​ទៀត​ក្នុង​រយៈពេល​ ១២ ខែ​ បន្ទាប់​។ ជិត​ ៦០ ភាគរយ​ នៃ​​ភ្ញៀវទេសចរដែល​ចូល​ចិត្ត​ខាង​វប្បធម៌ ​(វា​គឺ​ជា​គោលដៅ​មួយ​របស់​វៀតណាម)​ ​​បាន​បង្ហាញ​បំណង​ចង់​ត្រឡប់​មក​លេង​ថៃ​ម្ដង​ទៀត​។

លោក Ribeiro បាន​និយាយ​ថា​ ​​ភាព​ខុស​គ្នា​រវាង​ថៃ​ និង​វៀតណាម​ អាច​នឹង​ស្មុគស្មាញ ដោយ​រួម​មាន​កត្តា​ជា​ច្រើន​យ៉ាង​ រាប់​តាំង​ពី​ភាពទាក់ទាញនៃ​ទិសដៅទេសចរណ៍​ រហូត​ទៅ​ដល់​ភាពងាយស្រួលនៃការដឹកជញ្ជូន ការបណ្តុះបណ្តាលធនធានមនុស្ស របាំងវប្បធម៌ និងភាសា គុណភាពនៃការស្នាក់នៅ ​និង​ការ​មាន​ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ច្រើន​កន្លែង​ជាដើម​។

ក្នុងចំណោមកត្តាទាំងនេះ មាន​ចំណុច​សំខាន់ៗចំនួន ៤ ដែល AI អាច​ដើរ​តួ​ជា​ឧបករណ៍ដ៏មានឥទ្ធិពល​ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានស្រាប់ រួម​មាន​ទាំង​ការ​ដោះស្រាយឧបសគ្គភាសា បន្ថយ​​គម្លាតវប្បធម៌ លើកកំពស់គុណភាពសេវាកម្ម និងលើកកម្ពស់​បទពិសោធន៍របស់​ទេសចរ។

លោក Ribeiro បាន​គូស​បញ្ជាក់​ថា​ ភាសាវៀតណាម ​មាន​សំនៀងដ៏ស្មុគស្មាញ ​តួអក្សរ​ដែល​ខុស​ប្លែក​ពី​គេ​ និងវេយ្យាករណ៍​ពិបាក​យល់​ ដែល​ជា​​បញ្ហាប្រឈមសម្រាប់ភ្ញៀវអន្តរជាតិភាគច្រើន។ យ៉ាង​ណា​មិញ​ ឧបករណ៍បកប្រែ AI ជឿន​លឿន​ ​អាចកាត់បន្ថយឧបសគ្គភាសាបានយ៉ាងច្រើន ​និងរហ័ស​។ ប្រព័ន្ធ AI ដែលរួមបញ្ចូលគ្នានូវការបញ្ចូលរូបភាព និងសំឡេង អាចបកប្រែមិនត្រឹមតែជាភាសានិយាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអត្ថបទនៅលើផ្លាក​សញ្ញា ម៉ឺនុយ និងឯកសារផងដែរ។ ​លក្ខណៈ​នេះ​ ជួយឱ្យភ្ញៀវទេសចររុករក និងស្វែងយល់ពីមជ្ឈដ្ឋាន​ជុំវិញខ្លួន​របស់ពួកគេ កាន់តែមានប្រសិទ្ធភាព។

​ក្រៅ​ពី​បញ្ហា​ផ្សេង​ៗ​ទៀត​​ វប្បធម៌វៀតណាមអាចមានភាពស្មុគ្រស្មាញ ហើយពេលខ្លះ វា​អាច​បង្ក​ការ​ងឿងឆ្ងល់សម្រាប់ភ្ញៀវទេសចរបរទេស។ ​បទដ្ឋានសង្គម សីលធម៌ និងលក្ខណៈវប្បធម៌ អាចនឹង​ច្រើន​ពេក​សម្រាប់​ទេសចរ​​​​ ដែលនាំឱ្យមានការយល់ច្រឡំ ឬ​ពិបាក​ចាប់​យក​​ឱ្យ​ស៊ី​ជម្រៅ​។ យ៉ាង​ណា​មិញ​ ក្នុងលក្ខខណ្ឌ​នេះ​ AI អាចបម្រើជាមគ្គុទ្ទេសក៍វប្បធម៌ ដោយផ្តល់នូវការយល់ដឹងផ្ទាល់ខ្លួន និងការណែនាំផ្សេង​ៗ​។ ​

អ្នក​ជំនាញ​ដដែល​លើក​ឡើង​ថា​ ការធ្វើសមាហរណកម្មបច្ចេកវិទ្យា AI ក្នុងវិស័យទេសចរណ៍វៀតណាម ​អាច​នឹង​បង្ក​ផល​វិជ្ជមាន​លើស​ពី​ការ​ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ វា​​នឹង​ធ្វើ​ឱ្យ​វៀតណាម​​មាន​ភាព​ជឿន​លឿន​ សម្រាប់​ការ​បង្កើត​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍​នៅ​អាស៊ីអាគ្នេយ៍។ វិធីសាស្រ្តឆ្ពោះទៅមុខនៃបច្ចេកវិទ្យានេះ អាចលើក​កម្ពស់​វៀតណាម​ពីគោលដៅ «​ដំណើរកម្សាន្ត​តែម្ដង​» ទៅជា​មជ្ឈមណ្ឌលទេសចរណ៍លំដាប់ពិភពលោក ដែលភ្ញៀវទេសចរត្រឡប់ទៅម្តងហើយម្តងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ២៦ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៣៩ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម