Connect with us

សន្តិសុខសង្គម

នារីម្នាក់ ជិះរថយន្តឡើងលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតខ្លួនឯង ដោយមិនដឹងមូលហេតុ

បានផុស

នៅ

នារី​ម្នាក់ បើក​រថយន្ត​មួយ​គ្រឿង ម៉ាក TOYOTA Prius ឡើង​មក​លើ​ស្ពាន​ជ្រោយចង្វារ ដើម្បី​បញ្ចប់​ជីវិត​របស់​ខ្លួន​បាន​សម្រេច ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ បន្សល់​ទុក​រថយន្ត​លើ​ស្ពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាងលើ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០២៤ លើ​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក Toyota Prius ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ 2CA-4950 បើកបរ​ដោយ​នារី​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦ អា ក្នុង​ទិសដៅ​ពី​កើត​មក​លិច សំដៅ​ឡើង​ស្ពាន​ជ្រោយចង្វារ លុះ​បើក​មក​ដល់​ពាក់​កណ្ដាល​ស្ពាន ស្រាប់តែ​នារី​ជា​អ្នក​បើក​រថយន្ត​បាន​ឈប់​លើ​ស្ពាន រួច​បើកទ្វារ​រថយន្ត​លោត​ចូល​ក្នុង​ទន្លេ បន្សល់ទុក​រថយន្ត​មួយ​គ្រឿង​នៅ​លើ​ស្ពាន ភ្លាមៗ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត​រក្សាទុក​នៅ​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួល​យក​រថយន្ត​ត្រឡប់​ទៅវិញ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ១៤ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ២០ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម