Connect with us

ព័ត៌មានជាតិ

តំណាងសភាកម្ពុជា ស្នើសភាកាណាដាជួយគាំទ្ររដ្ឋសភាកម្ពុជា ជាសភាអេឡិចត្រូនិក

បានផុស

នៅ

ក្នុងជំនួបសភាសង្កេតការណ៍អាយប៉ា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ សមាជិករដ្ឋសភាកម្ពុជា បានស្នើសភាកាណាដា ជួយគាំទ្រដល់រដ្ឋសភាកម្ពុជា ជាសភាអេឡិចត្រូនិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងក្របខ័ណ្ឌពង្រឹងទំនាក់ទំនងទ្វេភាគី លោក ឃុត ចាន់ដារ៉ា សមាជិករដ្ឋសភា និងជាតំណាងសភាកម្ពុជា បានស្នើដល់សភាកាណាដា ពង្រឹងកិច្ចសហការលើវិស័យដឹកជញ្ជូន ថាមពល និងឌីជីថល តាមរយៈការដាក់វិនិយោគទុន និង ជួយគាំទ្ររដ្ឋសភាកម្ពុជាក្នុងការធ្វើបរិវត្តកម្មទៅជាសភាអេឡិចត្រូនិក ព្រមទាំងជួយវិនិយោគលើវិស័យសេដ្ឋកិច្ច អប់រំ សុខាភិបាល ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី។

សម្រាប់ក្របខ័ណ្ឌពហុភាគី សមាជិករដ្ឋសភាកម្ពុជា បានស្នើភាគីកាណាដាសហការជាមួយអាយប៉ា ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយខណៈដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាពលើកទី១១ ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ លោក ក៏បានអញ្ជើញគណៈប្រតិភូសភាកាណាដាចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិនេះផងដែរ។

ឆ្លើយតបតាមរយៈបទអន្តរាគមន៍ សភាកាណាដា បានលើកឡើងថា កាណាដា នឹងពង្រឹងការតភ្ជាប់ និងការផ្លាស់ប្ដូរជាមួយប្រទេសនៅក្នុងអាស៊ាន តាមរយៈការជំរុញប្រជាជនខ្លួនឱ្យមកធ្វើធុរកិច្ច និងបានប្រាប់អង្គប្រជុំអំពីសន្និសីទរបស់កាណាដានៅក្នុងតំបន់អាស៊ី ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

គួរជម្រាបថា លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍អាយប៉ា គឺសភាកាណាដា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំមានការចូលរួមដោយគណៈប្រតិភូមកពីសភាប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម និងបានប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ វិនាទី មុន

តំណាងសភាកម្ពុជា ស្នើសភាកាណាដាជួយគាំទ្ររដ្ឋសភាកម្ពុជា ជាសភាអេឡិចត្រូនិក

ព័ត៌មានជាតិ៤៣ វិនាទី មុន

ការដោះដូរពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានជាង១១ ពាន់លានដុល្លារក្នុងរយៈពេល៩ខែ

សេចក្ដីជូនដំណឹង១២ នាទី មុន

ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ

ជីវិតកម្សាន្ដ២០ នាទី មុន

មរណភាពលោក កៅ សីហា បន្សល់ទុកត្រឹមអនុស្សាវរីយល្អៗ និងស្នាដៃរឿងធំ “រាជនីភូមិគ្រឹះ”

ព័ត៌មានជាតិ២២ នាទី មុន

​សម្ល​ប្រូង​​ប្រពៃណី​ជនជាតិ​ដើមភា​គតិច​​ខេត្ត​មណ្ឌលគិរី​មិន​ប្រើ​ឆ្នាំង​ ប្រើឫស្សី​ដុត​ដល់​​ឆ្អិន

Sokha Hotels

ព័ត៌មានពេញនិយម