ព័ត៌មានជាតិ
សហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី ពលករជំនាញនៅក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ចូលរួមកម្មវិធីច្រូតស្រូវ និងដាល់អំបុកសាមគ្គី
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសហការជាមួយក្រុមការងារយុវជន ESEA រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលមានការចូលរួមពីសហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី ពលករជំនាញដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបប្រមាណជាង ២០០នាក់។
កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ដើម្បីជួបជុំប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ព្រមទាំងលើកស្ទួយថែរក្សាវប្បធម៌ទំនៀមទម្លាប់ដ៏ប្រពៃរបស់កម្ពុជា។
នៅក្នុងកម្មវិធីនេះដែរ ក៏មានរៀបចំនូវកម្មវិធីទៅតាមទំនៀមទម្លាប់សាសនា កម្មវិធីអាហារសាមគ្គី សកម្មភាពច្រូតស្រូវ និងដាល់អំបុក អកអំបុកសាមគ្គី និងការលេងល្បែងប្រជាប្រិយ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយក្នុងនាមជាមហាគ្រួសារខ្មែរ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ