Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ព្រាប សុវត្ថិ ចាត់ទុកមរណភាពលោក កៅ សី ហា ជាការបង់ធនធានមានតម្លៃ ក្នុងវិស័យសិល្ប:កម្ពុជា

បានផុស

នៅ

លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងងារជាឧកញ៉ា បានបង្ហាញក្តីរន្ធត់ចិត្តជាពន់ពេកក្រោយទទួលដំណឹងមរណភាពរបស់អ្នកនិពន្ធ និង ដឹកនាំរឿង កៅ សីហា ។ មរណភាពរបស់លោក កៅ សីហាត្រូវលោក ព្រាប សុវត្ថិ ចាត់ទុកថាជាការបង់ធនធានមានតម្លៃនៅក្នុងវិសិល្ប:កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករភាពយន្តនិងដឹកនាំរឿងឆ្នើមរូបនេះបានទទួ លមរណភាពកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ប ន្ទាប់ពីបញ្ជូនទៅ សង្គ្រោះនៅប្រទេសវៀតណាមដោ យសារជំងឺដាច់សរសៃឈាមខួរក្បាលខ្លួនធ្ងរ។បច្ចុប្ប ន្នសពផលិតករលោក កៅ សីហា កំពុងតម្កល់ធ្វើបុ ណ្យតាមប្រពៃណីនៅគេដ្ឋានបុរីសម្បត្តិមានហេង។

បន្ទាប់ពីទទួលដំណឹងនៃមរណភាព លោកកៅ សីហា ត្រូវបានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ រៀបរាប់ដោយក្តីរន្ធត់ថា “ពិតជាដំណឹង​ដ៏​រន្ធត់​ចិត្តនិងសោកស្តាយ​បំផុត​ ដែលប្អូនប្រុស កៅសីហា​ បាន​ទទួល​មរណភាព​ដោយមិន​នឹក​ស្មានដល់​”។

លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា “ការបាត់បង់របស់​ប្អូ ន កៅ សីហា​ ជាការបាត់​ធនធាន​សិល្ប:មមួយរូបដែ លបានលះបង់កំលាំងកាយកំលាំងចិត្ត​ ក្នុងវិស័យ​សិ លល្ប:បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រេីន​ទាំង​, ការ​និពន្ធសៀវភៅ​, ការដឹកនាំ​រឿង​និងដឹកនាំសម្ដែង​បទ​ចម្រៀង​ល្បី​ៗជាច្រេីន ដែលបន្សល់ទុកជាអនុស្សាវរីយ៍សិល្បៈ​មិនអាច​បំភ្លេច​បានឡេីយ”។

ឧកញ៉ា ព្រាប សុវត្ថិបានបន្ថែមថាក្នុង​ឱកាសនេះលោ កសូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏សែន​ក្រៀមក្រំ​និងអាឡោះអាល័យ​បំផុត​ជា​មួយ​គ្រួសារ​នៃ​សព​របស់ប្អូន​ប្រុស​ កៅ សីហា​ នឹង សូម​ឧទ្ទិស​បួងសួង​ដល់​ដួងវិញ្ញាណ​ក្ខន្ធ​ប្អូន​បានទៅ​កាន់​សុគតិភព​កុំបីឃ្លៀង​ឃ្លាត​ឡើយ​៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ វិនាទី មុន

ឧកញ៉ា ព្រាប សុវត្ថិ ចាត់ទុកមរណភាពលោក កៅ សី ហា ជាការបង់ធនធានមានតម្លៃ ក្នុងវិស័យសិល្ប:កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

សហព័ន្ធឧស្សាហកម្មថៃ៖ SMEs ​ថៃ​កាន់​តែ​ច្រើន ធ្លាក់​​​ក្នុង​ភាព​មិន​សូវ​ស្រួល​នៃសេដ្ឋកិច្ច

កីឡា៣៣ នាទី មុន

យប់នេះ U17 កម្ពុជា ត្រូវ​ការ​ឈ្នះ ម៉ាកាវ ច្រើនគ្រាប់ ដើម្បីប្រជែងកំពូលតារាង

ព័ត៌មានជាតិ៣៤ នាទី មុន

សហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី ពលករជំនាញនៅក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ចូលរួមកម្មវិធីច្រូតស្រូវ និងដាល់អំបុកសាមគ្គី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

នាវា​ចម្បាំងអាមេរិក និង​កាណាដា ទៅ​ដល់​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោយ​ចិន​ធ្វើ​សមយុទ្ធ

Sokha Hotels

ព័ត៌មានពេញនិយម