Connect with us

ជីវិតកម្សាន្ដ

Sastra Film និង បាយ័ន ព្រមព្រៀងសហការគ្នាបន្ត ដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរ

បានផុស

នៅ

ស្ថានីយទូរ​ទស្សន៍​​បាយ័ន និងផលិតកម្ម Sastra Film បានព្រមព្រៀងសហការធ្វើការជាមួយគ្នាបន្តទៀត និងបានរៀបចំកម្មវិធីបើកសន្និសិទ្ធសារព័ត៌មានមួយ កាលពីរសៀលម្សិលមិញនេះ ស្តីពីការនាំយកគម្រោងភាពយន្តជីវិតត្រឡប់មកវិញ ដោយ​​មាន​វត្តមាន លោកស្រី ប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្រ្ដាហ្វ្រីម និងលោកជេមស៍ អ្នកតំណាង​ប៉ុស្ដិ៍បាយ័ន រួម​ទាំងសិល្ប​ករ​​ជាច្រើនដួងចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីចាប់ដៃគ្នាក្នុងការផលិតខ្សែភាពយន្តជីវិត តាំងពីឆ្នាំ២០១៩ ស្ថានីយទូរ​ទស្សន៍​​បាយ័ន នៅតែបន្តគាំទ្រ និងសហការគ្នាបន្ដទៀត ដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរ ខណៈរយៈពេលជាង ៥ឆ្នាំមក​នេះ ផលិតកម្មសា​ស្រ្ដា​ហ្វ្រីម បាន​ផលិតភាពយន្ដល្បីៗជាង ៣០០​ចំណងជើងមកហើយ។

ក្នុងឱកាសពិធីសម្ពោធរឿង​ «ភាពយន្ដជីវិត» ដែលរៀបចំនៅផ្សារ K Mall កាលពីរសៀលថ្ងៃទី២០ តុលានេះ ​លោកស្រីប៊ុន ចាន់និមល បានបញ្ជាក់ថា ស្ថានីយទូរទស្សន៍​បាយ័ន​តែង​តែ​ឲ្យឱកាស និងជម្រុញការចាក់បញ្ចាំងភាពយន្ដខ្មែរ ដែល Sastra Film បានផលិតប៉ុន្មានឆ្នាំមកនេះ ដែលសុទ្ធសឹងជារឿងឆ្លុះបង្ហាញពីសង្គមបច្ចុប្បន្ន និងចាក់បញ្ចាំងរៀង​រាល់ថ្ងៃច័ន្ទ ពីម៉ោង​៩ ដល់ ១០យប់ ។

លោកស្រី បន្ថែមថា បើទោះបីជាបច្ចុប្បន្ន ការផលិតភាពយន្តជីវិត មិនទាន់មានប្រាក់ចំណេញ និងមិនទាន់មានអ្នកឧបត្ថម្ភ (Sponsor) ប៉ុន្តែលោកស្រីយល់ថាកម្មវិធី​នេះល្អ មានប្រយោជន៍​ទៅដល់សង្គម ជាហេតុដែល​សាស្រ្ដាហ្រ្វីម និងស្ថានីយទូរទស្សន៍បាយ័ន បន្តសហការធ្វើយ៉ាងណា ផលិត​មាតិកា​​ដែល​មានគុណតម្លៃដល់អ្នកទស្សនា។

ម្ចាស់ផលិតកម្មរូបនេះ បង្ហាញជំហរយ៉ាងមុតមាំថា បើទោះជាមិនទាន់មានអ្នកឧបត្ថម្ភ ប៉ុន្តែលោកស្រីយល់ថា រឿង ភាពយន្តជីវិត របស់ Sastra Film មិនគួរបញ្ឈប់ការផលិតទេ គឺត្រូវ​តែទៅ​មុខ​ដើម្បីឱ្យអ្នកទស្សនា​បានឃើញតម្លៃរឿង និងមានមោទនភាពចំពោះភាពយន្ដខ្មែរ​ ដែលនិយាយពីជីវិត​ពិត​របស់តួអង្គ និងសង្គមជាក់ស្ដែង។

តាមរយៈ «ភាពយន្ដជីវិត» សាស្រា្ដហ្វ្រីម តែងផ្តោតលើសាច់រឿងខ្សែជីវិត ការតស៊ូ និងភាពជោគជ័យ ដើម្បីជាមេរៀន​ជូនទៅអ្នក​ទស្ស​នា ក៏ដូចជារំលេចនូវវប្បធម៌ និងលើកស្ទួយឱ្យមានការថែផងដែរ។ តួយ៉ាង ដូចជារឿង តួត្លុក ដែលត្រូវបានសម្ពោធ ក្នុងឱកាសសន្និសិទ្ធសារព័ត៌មាននេះផងដែរ។

កញ្ញា ដួង សុខជា តួឯក​សម្ដែងក្នុងសាច់រឿង តួត្លុក បានបញ្ជាក់ថា នេះជារឿងពិតរបស់ខ្លួនដែលរំលេចក្នុង ​«ភាពយន្ដ​ជី​វិត» ស្តីពីជីវិត តស៊ូ ការហាត់រៀនរបាំដើម្បីវប្បធម៌ជាតិ ដែលបង្ហាញពីក្បាច់របាំបុរាណដ៏ល្អ ពីវប្បធម៌ខ្មែរដ៏ផូរផង់ ដោយមានដកស្រង់ពីរបាំអប្សរា និង​អត្ថន័យពីជីវិតពិតរបស់អ្នករបាំបុរាណផងដែរ។

សាច់រឿងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ ពីជីវិតពិតរបស់តួអង្គត្លុក លោករិទ្ធ ដារ៉ូ ដែលសុទ្ធសឹងជាហេតុការណ៍ដែលលោកបានជួ​បផ្ទាល់ក្នុងជិវិតក្រៅឆាករបស់លោក។

ដោយ​ឡែក លោកមុំវណ្ណ ដាវីន ហៅ ជីនអាន់ដេឡា ដៃគូរបស់លោកដារ៉ូ បង្ហាញការយល់ឃើញថា ការដែលផលិត​កម្ម​សាស្រ្ដា​ហ្វ្រីម និងស្ថានីយទូរ​ទស្សន៍បាយ័ន​ សហការគ្នានេះ នឹងធើ្វឲ្យ​ភាព​យន្ដខ្មែរកាន់តែមានគុណភាពជាងមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៤ វិនាទី មុន

បវរកញ្ញា ប៉ូគីមថេង សុតធីតា រម្លឹករឿងសោកស្តាយមួយជាមួយលោក កៅ សីហា

ជីវិតកម្សាន្ដ១៤ នាទី មុន

Sastra Film និង បាយ័ន ព្រមព្រៀងសហការគ្នាបន្ត ដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរ

ព័ត៌មានជាតិ២១ នាទី មុន

ពលរដ្ឋ​មានក្តីសង្ឃឹមឡើងវិញ ​ផ្លូវជាតិ​លេខ ៧ ទៅច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ចាប់ផ្តើម​ឈាន​ទៅ​ចាក់​កៅស៊ូ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

រុស្ស៊ី ត្រៀម​ថ្វីមាត់​បញ្ចុះបញ្ចូល​សមាជិក BRICS ឲ្យ​ឈប់​​ចាយ​លុយ​ដុល្លារ​អាមេរិក

ជីវិតកម្សាន្ដ២៦ នាទី មុន

បវរកញ្ញាហុងកុង ធ្លាប់ជំពាក់គេជុំទិស ដល់ថ្នាក់លក់​​មកុដ​​ ពេលនេះមានស្ថានភាពយ៉ាងណាហើយ?

Sokha Hotels

ព័ត៌មានពេញនិយម