Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌទួលគោកព្រមានរុះរើ និងដកហូតសម្ភារពីក្រុមអាជីវករបើនៅតែតាំងរបស់របរ​លក់ដូររំលោភចិញ្ចើមផ្លូវ

បានផុស

នៅ

ក្រោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរពីបញ្ហាក្រុមអាជីវករប្រកបអាជីវកម្មលក់ដូរគ្រឿងបន្លាស់ម៉ូតូ តាំងលក់រំលោភលើផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពផងនោះ កម្លាំងសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យបន្តតាំងលក់ដូច្នេះបន្តទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយបានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ បានដឹកនាកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ១៨៦ និងផ្លូវលេខ២១៨ នៅក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌបានចុះធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំង កន្លែងលក់ដូរគ្រប់ប្រភេទចំនួន៦ទីតាំង តម្រូវឲ្យរកកន្លែងលក់ដូទីតាំងផ្សេងក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ​លើចញ្ចើមផ្លូវ និងទ្រូងផ្លូវ ឫតសំយាបលើផ្លូវសាធារណៈនាំឲ្យកកស្ទះចរាចរណ៍ និងត្រូវធ្វើការរុះរើចេញចាប់ពីជូនដំណឹងនេះតទៅ បើសិនអ្នកលក់ដូរនៅលើចិញ្ចើមគ្រប់ប្រភេទមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ កម្លាំងនឹងចុះធ្វើការរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឫខូចខាតទ្រពសម្បត្តិ និងសម្ភារផ្សេងៗនៅក្នុងទីតាំងនោះឡើយ។

អាជ្ញាធរក៏បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់បានល្អប្រសើរផងដែរ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម