ជីវិតកម្សាន្ដ
នាយ ក្រិន ចេញបញ្ជាក់ ក្រោយមានអ្នកចែករំលែកដំណឹងមិនពិត ថាខ្លួនបាត់បង់ជីវិត
មុននេះ នាយក្រិន ចេញមកបញ្ជាក់ថា “ខ្ញុំបាទ នាយ ក្រិន មិនទាន់ស្លាប់ទេបងប្អូន” បន្ទាប់ពីមានការផ្សព្វផ្សាយមិនពិតពីមរណភាពរបស់លោក ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ពេញបណ្តាញទំនាក់ទំនងសង្គម Tik Tok ។
តាមរយៈវីដេអូខ្លីជាង ២នាទី នាយក្រិន បានបង្ហាញការចែកចាយរូបភាពមិនសមរម្យ ដែលម្ចាស់ហ្វេសប៊ុកផេករកលុយមួយចំនួន បានប្រើប្រាស់រូបភាពរបស់លោក ជាមួយនឹងខ្លឹមសារនៃមរណភាព។ ចំពោះទង្វើនេះ នាយ ក្រិន រួមនិង លោក សាវិន ហ្វីលីប បានសម្តែងការហួសចិត្តជាខ្លាំង នូវសកម្មភាពប្រមាថដល់អាយុជិវិតរបស់ នាយ ក្រិន បែបនេះ។
ទន្ទឹមនេះ លោក សាវិន ហ្វីលីប ស្នើរដល់បុគ្គលដែលប្រព្រឹត្តទង្វើមិនសមរម្យបែបនេះថា ឈប់ប្រព្រឹត្តិទង្វើកេងចំណេញ ពី នាយ ក្រិន ជាបន្តទៀត ខណៈកន្លងមក មានជនឆ្លៀតឱកាសជាច្រើន បានបង្កើតផេក និងគណនីបណ្តាញទំនាក់ទំនងសង្គម ដោយប្រើប្រាស់រូបភាព និងឈ្មោះរបស់តារាកំប្លែងរូបនេះ ក្នុងចេតនាកើបផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនមកហើយ។
ជាមួយគ្នានេះ នាយក្រិន បានស្នើរដល់ជនឆ្លៀតឱកាសទាំងនោះដែរថា សូមបញ្ឈប់ទង្វើបែបនេះតទៅទៀត ហើយចូរធ្វើអ្វី គិតពីក្តីសុខអ្នកដទៃផង។
គួររម្លឹកដែរថា ថ្មីៗនេះ តារាកំប្លែងមាឌល្អិត នាយ ក្រិន ទើបតែបានចេញបញ្ជាក់ម្តងរួចមកហើយ ពាក់ព័ន្ធនឹងជនអនាមិក ដែលឆ្លៀតឱកាសកេងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយលួចបង្កើត Facebook Page និង TikTok ក្លែងបន្លំជាឈ្មោះរបស់លោក ដើម្បីធ្វើរឿងផ្សេងៗជាដើម។ ក្នុងនោះ នាយក្រិន បានឱ្យដឹងដែរថា បើមានការងារអ្វី អាចទាក់ទងតាមរយ:ផេកលោកផ្ទាល់ គឺ នាយក្រិន បាត់ដំបង ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ព័ត៌មានជាតិ៧ ម៉ោង ago
ខ្យល់មូសុងឦសាន និងសម្ពាធទាបបន្តជះឥទ្ធិពលលើកម្ពុជាដល់ថ្ងៃទី២៣តុលា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហេតុអ្វីឆ្នាំនេះ ព្យុះសាហាវៗម្ល៉េះ?