ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ កងទ័ពជាផ្នែកមួយនៃការរួមចំណែក ឆ្ពោះទៅសម្រចចក្ខុវិស័យឆ្នាំ២០៥០
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសារចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ជាមួយបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា កងទ័ព គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែក ឆ្ពោះទៅសម្រចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1079-1024x765.png)
ពិធីនេះធ្វើឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងនៃកងយោពលខេមរភូមិន្ទទាំងអស់ ជាពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ ដែលបានខិតខំប្រឹងប្រែង បូជាកម្លាំងកាយចិត្តនៅគ្រប់សមរភូមិបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ដើម្បីសន្តិភាព និងភាពសុខដុមរបស់ប្រជាជន។ ឯកឧត្តមបន្តថា ការរក្សាបាននូវសន្តិភាពនេះ គឺជាមូលដ្ឋានដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។
សូមបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ពជាមួយស្ថាប័ន អង្គភាពស៊ីវិល ត្រូវបានបង្កើតឡើងដោយគំនិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ព ឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពស៊ីវិល ដែលជួយពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងជួយបង្កលក្ខណៈឱ្យកងទ័ពកាន់តែមានភាពងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអង្គភាពឱ្យកាន់តែមានភាពរឹងមាំ តាមពាក្យស្លោក «សមរភូមិក្រោយ ជួយសមរភូមិមុខ» ដែលជាប្រពៃណីតាំងពីសម័យ សង្រ្គាម រហូតដល់សម័យរដ្ឋកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1080-1024x738.png)
គោលគំនិតដ៏ប្រពៃរបស់ សម្តេចតេជោ ត្រូវបានបន្តពូនផ្តុំបន្ថែមឱ្យកាន់តែរឹងមាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេចលេខ ១៥២សសរ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពបន្ថែមរវាងអង្គភាពកងទ័ព ជាមួយស្ថាប័ន អង្គភាពស៊ីវិល ដោយបានអនុញ្ញាតឱ្យបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចងសម្ព័នមេត្រីភាពជាមួយក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុនវើលដ៏ប្រ៊ីដអ៊ិន ធើណេសិនណល (ខេមបូឌា)។
សារប្រយោជន៍ដែលទទួលបានពីការចងសម្ព័ន្ធមេត្រីភាពនេះ គឺការជួយគ្នាទៅវិញទៅមក ដែលក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុនវើលដ៏ប្រ៊ីដ គ្រុប នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយឧបត្ថម្ភ គាំទ្រ ដល់អង្គភាពកងទ័ព (បញ្ហាការដ្ឋានរថក្រោះ នៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញ ភារកិច្ច ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ ដែលអង្គភាពកងទ័ព ក៏នឹងចូលរួមចំណែកជាមួយក្រសួង និងក្រុមហ៊ុន ជួយថែរក្សាការពារសន្តិភាព សន្តិសុខជាតិ និងសុវត្ថិភាព នៅពេលមានឧបទ្ទវហេតុ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាការតបស្នងវិញផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1082-1024x690.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1088-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1086-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1081-1024x682.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?