Connect with us

ព័ត៌មានអន្ដរជាតិ

លើកនេះ អ៊ីស្រាអែល បើកការវាយប្រហារ កំណត់គោលដៅលើធនាគារ ទូទាំងប្រទេសលីបង់

បានផុស

នៅ

តាមការចុះផ្សាយរបស់ NPR នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤, កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារនៅទូទាំងប្រទេសលីបង់ ដោយលើកនេះ គឺកំណត់គោលដៅជាពិសេសលើសាខារបស់ធានា Al-Qard al-Hassan ដែលខ្លួនចោទថា ជាប្រភពផ្គត់ផ្គង់ដល់ក្រុមសកម្មប្រយុទ្ធហេសបូឡា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ស្នូរផ្ទុះត្រូវគេឮនៅភាគខាងត្បូងទីក្រុងបេរូត ក្នុងរយៈពេលមិនដល់២៤ម៉ោងផងបន្ទាប់ពីអ៊ីស្រាអែលចេញការព្រមាន ហើយការវាយប្រហារពីរលើក ក៏កើតឡើងជិតអាកាសយានដ្ឋានទីក្រុងបេរូតផងដែរ ខណៈយន្តហោះដឹកអ្នកដំណើរកំពុងចុះចត។

មន្ត្រីចារកម្មអ៊ីស្រាអែលជាន់ខ្ពស់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការវាយប្រហារដែលកំណត់គោលដៅលើធនាគារ al-Qard al-Hassan នៅទូទាំងប្រទេសលីបង់នេះ គឺដោយសារធនាគារនេះគឺជាបក្សពួករបស់ក្រុមហេសបូឡា ដែលជួយលុយកាក់ដល់ចលនាសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ហើយថែមទាំងជួយទិញអាវុធឲ្យទៀតផង។

(រូបថត៖ AP)

ជុំវិញការវាយប្រហារនេះដែរ អ្នកជំនាញខាងហិរញ្ញវត្ថុនៅក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិកលោក David Asher បានលើកឡើងថា ពិតណាស់ វាពិតជាប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុរបស់ប្រទេសលីបង់ ព្រោះថា ធនាគារ al-Qard al-Hassan គឺជាអង្គភាពបញ្ចេញសាច់ប្រាក់ ដូច្នេះក្នុងករណីនេះ ប្រាក់ទាំងនោះនឹងក្លាយទៅជាសំរាម។

ការវាយប្រហារនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin លើកឡើងថា តួលេខជនស៊ីវិលស្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា នៅប្រទេសលីបង់ ពិតជាខ្ពស់ខ្លាំងណាស់ ហើយជំរុញឲ្យអ៊ីស្រាអែល បន្ថយដៃបន្តិចទៅ ជាពិសេសនៅក្នុង និងជុំវិញទីក្រុងបេរូត។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លីបង់, តួលេខមនុស្សស្លាប់ដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែលលើលីបង់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហេសបូឡាផ្ទុះឡើងមក បានកើនឡើងដល់ ២ ៤៤៨នាក់ហើយ ខណៈ ១១ ៤៧១នាក់រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ថា ក្រុមហេសបូឡា វាយប្រហារដោយដ្រូនលើលំនៅឋាន​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

ទោះខូចឈ្មោះបន្ដិចមែន តែ Han Sohee មានលុយជះ ទិញវីឡាមួយក្ដៅៗតម្លៃជិត៤លានដុល្លារ

ព័ត៌មានជាតិ២ នាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃឱ្យមន្ត្រីជំនាញបន្តដោះស្រាយបញ្ហាពលរដ្ឋ ដែលលើកឡើងក្នុងទំព័រហ្វេសប៊ុក

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អនុ​ប្រធាន​ក្រុម​ហេសបូឡា លួច​រត់​ទៅ​អ៊ីរ៉ង់ ព្រោះ​ខ្លាច​អ៊ីស្រាអែល​ធ្វើ​ឃាត

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម៖ តួនាទីនវានុវត្តន៍​ប្រែក្លាយ​កម្ពុជា ពីប្រទេសប្រើបច្ចេកវិទ្យា​ទៅជាប្រទេស​​ផលិតបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

លើកនេះ អ៊ីស្រាអែល បើកការវាយប្រហារ កំណត់គោលដៅលើធនាគារ ទូទាំងប្រទេសលីបង់

Sokha Hotels

ព័ត៌មានពេញនិយម