ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រេស៊ីលលុបចោលដំណើរទៅរុស្ស៊ីបន្ទាប់ពីរបួសក្បាល
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានលុបចោលការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS បន្ទាប់ពីបានរងរបួសក្បាលក្នុងឧបទ្ទវហេតុនៅផ្ទះដោយខ្លួនឯងកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២១ខែតុលានេះ។
ប្រធានាធិបតីប្រេស៊ីលវ័យ៧៨ឆ្នាំរូបនេះគ្រោងនឹងធ្វើដំណើរនៅរសៀលថ្ងៃអាទិត្យសម្រាប់កិច្ចប្រជុំកំពូល Brics ដែលជាក្រុមនៃប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ លោក Lula ត្រូវបានកំណត់ឱ្យធ្វើដំណើរនៅម៉ោង១៧:០០ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យក្នុងដំណើរទៅរុស្ស៊ីដែលនឹងក្លាយជាជំនួបទល់មុខគ្នាជាលើកដំបូងរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅឆ្នាំនេះ។
បន្ទាប់រងរបួសមន្ទីរពេទ្យកំពូលមួយក្នុងរដ្ឋធានី Brasília បានណែនាំឲ្យប្រធានាធិបតីរូបនេះជៀសវាងការហោះហើរផ្លូវឆ្ងាយជាបណ្តោះអាសន្ន ប៉ុន្តែអាចបន្តសកម្មភាពផ្សេងទៀតដូចធម្មតា។ លោកបានរងរបួសត្រង់ក្បាលផ្នែកខាងក្រោយ និងមានស្នាមដេរចំនួន ៥ ទោះយ៉ាងណាក្រោយមកត្រូវបានបញ្ជូនទៅផ្ទះវិញ ហើយលោកនឹងចូលរួមក្នុងការប្រជុំតាមរយៈតំណវីដេអូជំនួសវិញ។ យ៉ាងណាមិញការិយាល័យរបស់ប្រធានាធិបតីមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីរបួសរបស់គាត់នោះទេ។
លោក ពូទីន កាលពីថ្ងៃសុក្របានប្រកាសថាលោកនឹងមិនចូលរួមកិច្ចប្រជុំកំពូល G២០ នៅប្រទេសប្រេស៊ីលនៅខែក្រោយនោះទេ ដោយថាការមកដល់របស់លោកអាចរំខានសន្និសីទ ហើយបានប្រកែកថាដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចាប់ខ្លួនលោកមិនមែនជាបញ្ហាទេ។
ទោះយ៉ាងណា កាលពីឆ្នាំមុន លោក ពូទីន បានរំលងកិច្ចប្រជុំកំពូល Brics លើកមុននៅអាហ្វ្រិកខាងត្បូង បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនលោក។ នៅពេលនោះប្រសិនបើលោក ពូទីន ចាកចេញពីដីរុស្ស៊ី លោកនឹងត្រូវទទួលបានដីកាចាប់ខ្លួន។ ក្នុងនាមជាប្រទេសហត្ថលេខីរបស់ ICC អាហ្វ្រិកខាងត្បូង និងប្រេស៊ីលត្រូវបានគេរំពឹងថានឹងជួយក្នុងការចាប់ខ្លួនលោកពូទីន។
គួរបញ្ជាក់ថាកិច្ចប្រជុំកំពូល Brics ត្រូវបានបង្កើតឡើងកាលពី ១៥ ឆ្នាំមុនដោយប្រទេសកំពុងរីកចម្រើនខាងសេដ្ឋកិច្ចធំៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន ហើយចាប់តាំងពីពេលនោះមកបានពង្រីកដល់ប្រទេសអាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ខណៈកិច្ចប្រជុំកំពូលនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅទីក្រុង Kazan ប្រទេសរុស្ស៊ីពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ព័ត៌មានជាតិ៨ ម៉ោង ago
ខ្យល់មូសុងឦសាន និងសម្ពាធទាបបន្តជះឥទ្ធិពលលើកម្ពុជាដល់ថ្ងៃទី២៣តុលា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហេតុអ្វីឆ្នាំនេះ ព្យុះសាហាវៗម្ល៉េះ?