ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចម៉ាឡេស៊ី ប៉ាន់ស្មានថាកើនឡើង ៥,៣ ភាគរយ នៅត្រីមាសទី៣
នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DoSM) បានចុះផ្សាយពីការប៉ាន់ប្រមាណជាបឋមដែលបង្ហាញថា សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីបានកើនឡើង ៥,៣ ភាគរយ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤ ទាបជាងកំណើន ៥,៩ ភាគរយ ក្នុងត្រីមាសទី២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bernama នាថ្ងៃចន្ទនេះ។
ក្នុងរបាយការណ៍ប៉ាន់ស្មានជាបឋមស្ដីពីផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន នាយកដ្ឋានបានកត់សម្គាល់ថា GDP របស់ម៉ាឡេស៊ីបានកើនឡើង ៥,១ ភាគរយ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ ធៀបនឹងកំណើន ៣,៨ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រធាននាយកដ្ឋានស្ថិតិ លោក Mohd Uzir Mahidin បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទីផ្សារការងារមានស្ថេរភាព សម្ពាធអតិផរណាមានកម្រិតមធ្យម គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ និងការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យទេសចរណ៍ បានរួមចំណែកដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចក្នុងស្រុក»។
លោកបានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣ ជំរុញដោយវិស័យសេវាកម្មដែលកើនឡើង ៥,១ ភាគរយ ដែលនាំមុខដោយពាណិជ្ជកម្មលក់ដុំ និងរាយ ការដឹកជញ្ជូន និងសេវាកម្មអាជីវកម្មជាដើម។
លើសពីនេះ វិស័យផលិតកម្មបានកត់ត្រាពីកំណើន ៥,៧ ភាគរយ ដែលជំរុញជាចម្បងដោយផលិតផលអគ្គិសនី អេឡិចត្រូនិក និងអុបទិក ព្រមទាំងផលិតផលប្រេង គីមី កៅស៊ូ និងប្លាស្ទិក។ វិស័យសំណង់ ក៏កើនឡើងប្រមាណ ១៩,៥ ភាគរយ ផងដែរ ខណៈវិស័យកសិកម្មមានកម្សោយ ក្នុងអត្រាកំណើនត្រឹមតែ ៤ ភាគរយ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត