Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្ត គ្មានគោលការណ៍ចែកដីនៅស្រុកពេជ្រាដា ជូនពលរដ្ឋ ដូចការបំផុសបំផុលឡើយ

បានផុស

នៅ

តាមរយៈសេចក្ដីបំភ្លឺ រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា រដ្ឋបាលខេត្តគ្មានគោលការណ៍​ណែនាំ ឬទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីបែងចែកដី នៅក្នុងស្រុកពេជ្រាដាជូនប្រជាពលរដ្ឋឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញមកបំភ្លឺដូច្នេះ បន្ទាប់ពីកាលពីពេលថ្មីៗ នេះ មានការផ្សព្វផ្សាយបំផុសបំផុលថា មានការបែងចែកដីជូនដល់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិវ៉ាល់យោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយក្នុង ១គ្រួសារ ទទួលបានដីលំនៅដ្ឋានទំហំ ក្បាលដី ៣០ម៉ែត្រ និងជម្រៅ ៧០ម៉ែត្រ រួមទាំងដឹកសិកម្មចំនួន ០៣ហិកតា ។

នៅក្នុងសេចក្ដីបំភ្លឺ ចុះថ្ងៃទី១៨ ខែតុលា​ រដ្ឋបាលខេត្តមណ្ឌលគិរី សរសេរដូច្នេះ៖«រដ្ឋបាលខេត្ត សូមជម្រាបជូនថា គ្មានគោលការណ៍ណែនាំ ឬការអនុញ្ញាតពី រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធណាមួយ ក្នុងការបែងចែកដីជូនប្រជាពលរដ្ឋនោះទេ។ »។

រដ្ឋបាលខេត្តមណ្ឌលគិរី ចាត់ទុកផ្សាយព័ត៌មានចែកដីជូនពលរដ្ឋនេះ   គឺជាចេតនាក្នុងការបំផុសបំផុលពីសំណាក់ក្រុមមេខ្យល់ ក្នុងគោលបំណងបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់។

រដ្ឋបាលខេត្តភាគឦសានមួយនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យចាញ់បោកតាមការសន្យារបស់ក្រុមមេខ្យល់ ដែលនាំឱ្យបងប្អូនប្រជា ពលរដ្ឋ ខាតបង់ទ្យព្យសម្បត្តិ។

បន្ថែមពីការអំពាវនាវ រដ្ឋបាលខេត្ត អះអាងថា ខ្លួននឹងពិនិត្យស្រាវជ្រាវលើករណីនេះ និងចាត់វិធានការផ្លូវច្បាប់ចំពោះជនខិលខូច ក្រុម មេខ្យល់ ដែលបានប្រើប្រាស់វិធីសាស្ត្រ និងល្បិចកលបោកប្រាស់ប្រជាពលរដ្ឋ ។

តាមរដ្ឋបាលខេត្ត ក្នុងពេលបច្ចុប្បន្ន ខេត្តមណ្ឌលគិរី មានដីសម្បទានសង្គមកិច្ច ០១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកោះញែក សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងគ្មានដីពិតប្រាកដ។ក្នុងករណីប្រជាពលរដ្ឋ ខ្វះខាត គ្មានដីពិតប្រាកដ ពលរដ្ឋ អាចដាក់ពាក្យស្នើសុំតាមរយៈ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដើម្បីរដ្ឋបាលខេត្ត ពិនិត្យលទ្ធភាព និងផ្តល់ជូនតាមការជាក់ស្តែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម