ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងរុស្ស៊ីទៅដល់មីយ៉ាន់ម៉ា រៀបចំសមយុទ្ធបាញ់គ្រាប់ពិត
ប្រព័ន្ធផ្សព្វផ្សាយរបបសឹកមីយ៉ាន់ម៉ា Global New Light of Myanmar បានចុះផ្សាយនៅថ្ងៃទី២១ខែតុលាថា នាវាកងទ័ពជើងទឹករុស្ស៊ីបានទៅដល់ទឹកដីរបស់ខ្លួនហើយ ដើម្បីចូលរួមសមយុទ្ធរួមគ្នាជាលើកទី២។

នាវាចម្បាំង៤គ្រឿង និងនាវាដឹកជញ្ជូន១គ្រឿងរបស់កងកម្លាំងប៉ាស៊ីហ្វិករុស្ស៊ី បានចតនៅឯកំពង់ផែ Yangon កាលពីថ្ងៃទី២០ខែតុលា ត្រៀមសម្រាប់សមយុទ្ធសន្តិសុខដែនទឹករួមគ្នារវាងប្រទេសទាំងពីរ។
របបសឹកមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងរៀបចំសមយុទ្ធសន្ដិសុខបាញ់គ្រាប់ពិតនៅលើដែនទឹកនាភាគខាងជើងសមុទ្រ Andaman ចន្លោះពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែតុលា ដោយព្រមានទូកនេសាទ និងយន្តហោះនានាមិនត្រូវឲ្យធ្វើដំណើរឆ្លងកាត់តំបន់ទាំងនោះទេ។ អំឡុងការប្រកាសនោះ របបសឹកមីយ៉ាន់ម៉ា មិនបានប្រាប់អំពីវត្តមានរបស់កងកម្លាំងរុស្ស៊ីទេ។
សមយុទ្ធលើកមុនរវាងប្រទេសពីរ បានធ្វើឡើងកាលពីខែវិច្ឆិកាឆ្នាំ២០២៣។
ក្រៅតែពីចិន រុស្ស៊ីក៏ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់របបសឹកមីយ៉ាន់ម៉ាផងដែរ ដែលផ្ដល់ទាំងសព្វាវុធ និងការគាំទ្រការទូត ដើម្បីប្រយុទ្ធនឹងបក្សប្រឆាំងប្រដាប់អាវុធក្នុងប្រទេស។
ក្រុមអ្នកវិភាគ បាននិយាយថា បន្ទាប់ពីកងកម្លាំងជើងគោករងការប៉ះទង្គិចច្រើន របបសឹកកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្លាំងទ័ពអាកាសរបស់ខ្លួន ដែលរួមមានយន្តហោះរុស្ស៊ី Sukhoi Su-30s, MiG-29s និង Yak។
មេទ័ពកំពូលនៃរបបសឹក លោក Min Aung Hlaing បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាច្រើនដងចាប់តាំងពីដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ រួមទាំងការជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន ក្នុងឆ្នាំ២០២២៕
ដោយ៖ ឈាង

-
ចរាចរណ៍១៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់