អាជីព
វិធី៥ យ៉ាង លើកទឹកចិត្តនារីក្នុងអាជីពនីមួយៗ ឲ្យកាន់តែប្រសើរ
ការចូលរួមរបស់ស្ត្រីនៅក្នុងទីផ្សារការងារ នៅទូទាំងពិភពលោកកំពុងធ្លាក់ចុះ។ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារពិភពលោក អត្រាចូលរួមរបស់កម្លាំងពលកម្មរបស់ស្ត្រីមានចំនួន ៤៨.៥ % ចំណែកឯអត្រាបុរសគឺ ៧៥ % ក្នុងឆ្នាំ ២០១៨ ។
នៅក្នុងអត្ថបទនេះ នឹងបង្ហាញពីគន្លឹះនៃការលើកទឹកចិត្តស្ត្រីកាន់តែច្រើន ក្នុងអាជីពការងាររបស់ពួកគេបច្ចុប្បន្ន ៖
១ . ម៉ោងធ្វើការអាចបត់បែនបាន

មានម៉ោងធ្វើការដែលអាចផ្លាស់ប្ដូរបានចំពោះស្ត្រីនៅក្រុមហ៊ុន អាចជួយរក្សាតុល្យភាពជីវិតការងារនៃអាជីពរបស់ពួកគេបានល្អជាងមុន។ ការងារពីចម្ងាយ ក៏ជាទម្រង់នៃកាលវិភាគការងារ ដែលអាចបត់បែនបាន នឹងកំពុងទទួលបានសន្ទុះផងដែរ។
២. លុបបំបាត់ភាពស្រើបស្រាលនៅកន្លែងធ្វើការ
ភាពសិចស៊ីនៅកន្លែងធ្វើការ គឺជារឿងមួយដែលមិនគួរមានចំពោះបុគ្គលិកជាស្ត្រី។ ហានិភ័យវាអាចមានរហូតដល់ការបៀតបៀនផ្លូវភេទ ដែលជារឿងមួយគួរឱ្យអាម៉ាស់ និងធ្វើឱ្យប៉ះពាល់ស្ត្រីជាបុគ្គលិក។
ដូច្នេះនៅកន្លែងការងារ មិនគួរឲ្យមានរូបភាពបែបនេះកើតឡើងបានទេ។
៣. មានភាពច្បាស់លាស់

ក្រុមហ៊ុនគួរផ្ដល់ឱកាសស្មើគ្នាសម្រាប់ទាំងពីរភេទ ទោះយ៉ាងណា ស្ត្រី ២៩ % ជឿជាក់ថា ភេទរបស់ពួកគេ បានក្លាយជាឧបសគ្គដល់ការឈានទៅមុខ។ មួយភាគបួននៃស្ត្រី ជឿថា ភេទរបស់ពួកគេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបាត់បង់ការដំឡើងឋានៈ។
បុរសកាន់កាប់តំណែងជាអ្នកគ្រប់គ្រងបាន ៦២% ចំណែកឯស្ត្រីកាន់កាប់បានត្រឹមតែ ៣៨% ហើយវាកាន់តែឡើងខ្ពស់។ ក្រុមហ៊ុនគួរតែមានចំណុចខ្លាំងនៃភេទទាំងពីរ ដោយដាក់ស្ត្រីនៅក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន។
លោកស្រី Susan Lucas Conwell នាយកប្រតិបត្តិ នៃ Great Place to Work និយាយថា ស្ត្រីមាននិន្នាការដឹកនាំពីរបៀបអន្តរកម្ម និងសហការណ៍គ្នា ដោយនាំមកនូវទស្សនវិស័យខុសគ្នាដោយផ្អែកលើបទពិសោធន៍ជីវិតខុសគ្នាដែរ។
៤. ស្ត្រីត្រូវទទួលបានប្រាក់ខែសមរម្យ
រចនាសម្ព័ន្ធរើសអើងដោយឲ្យប្រាក់ខែសម្រាប់ស្ត្រី នៅតែទាបដដែល ប៉ុន្តែការងារបែរជាដូចគ្នា។ វាគឺជាការខ្ជះខ្ជាយទេពកោសល្យនិងជំនាញរបស់ស្ត្រី ដែលមានសមត្ថភាព។ ហើយវាក៏ជាប្រព័ន្ធអយុត្តិធម៌បំផុតសម្រាប់នារីភេទដែរ។
រចនាសម្ព័ន្ធប្រាក់ខែសម្រាប់និយោជិកជាស្ត្រី ត្រូវតែមានការប្រកួតប្រជែង និងផ្អែកលើការអនុវត្តការងារទាំងពីរភេទ។
៥. ឲ្យស្ត្រីបង្ហាញទេពកោសល្យរបស់ពួកគេ

វិធីសាស្ត្រដ៏ល្អ ដើម្បីការងារដំណើរការបានជោគជ័យ និងជាការលើកទឹកចិត្តស្ត្រី គឺមិនគួរផ្ញើសញ្ញាអវិជ្ជមានដល់ភាគីស្ត្រីឡើយ។ ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុនមួយរូប គួរព្យាយាមបញ្ចូលវាគ្មិនជាស្ត្រី ដោយពន្យល់ពីមុខងារស្នូលនៃអាជីវកម្មរបស់អ្នក ឲ្យពួកគេបង្ហាញពីទេពកោសល្យក្នុងខ្លួនពួកគេមកវិញ។
កុំធ្វើគម្រោងការងារទាំងនេះជាមួយតែបុរសឲ្យសោះ ព្រោះអាចធ្វើឲ្យមានការច្រណែននិងមានតែបញ្ហា ។ អ្នកត្រូវផ្ដល់សិទ្ធការងារការប្រកួតប្រជែងឲ្យស្មើភាពគ្នា ក្នុងនាមជាមេដឹកនាំមួយរូប៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់