Connect with us

ព័ត៌មានជាតិ

ក្នុងរយៈពេលជាង៣ទសវត្សរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ១ប៊ីលានដុល្លារ

បានផុស

នៅ

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថាអស់រយៈពេលប្រមាណ៣២ឆ្នាំរហូតមកដល់បច្ចុប្ប​ន្ន រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណង និង ជំនួយបច្ចេកទេសដល់​កម្ពុជា ប្រមាណជាង ១,៣ ប៊ីលាន ដុល្លារអូស្ត្រាលី (ត្រូវនឹង ប្រមាណ ១ ប៊ីលាន ដុល្លារអាម៉េរិក) លើវិស័យចាំបាច់នានាដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ១៧ ខែ តុលា ​, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​លោកអូន ព័ន្ធមុនីរ័ត្ន  បានសម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តៅ និងអបអបសាទរជូនចំពោះឯកឧត្តម Derek Yip នាឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋាភិបាល អូស្ត្រាលី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងបានរំលេចពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្ត បន្ទាប់ ទាំងក្នុងក្របខ័ណ្ឌហិញ្ញប្បទានសហប្រតិបត្តិការ, ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ ។

លោកឧបនាយករដ្ឋមន្ត្រី ​ចាប់ពីឆ្នាំ ១៩៩២ មកដល់បច្ចុប្បន្ន, រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណង និង ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រមាណជាង ១,៣ ប៊ីលាន ដុល្លារអូស្ត្រាលី (ត្រូវនឹង ប្រមាណ ១ ប៊ីលាន ដុល្លារអាម៉េរិក) ក្នុងវិស័យកសិកម្ម, អប់រំ និងបណ្តុះបណ្តាល, អភិបាលកិច្ច, សុខាភិបាល, បោស​សម្អាតមីន, ពាណិជ្ជកម្ម, ទឹកស្អាត, ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម ។

លោកថា៖« បច្ចុប្បន្ននេះ, រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ ក៏កំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្ម នូវ “កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)” ដែល កម្មវិធីនេះ មានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧ លាន ដុល្លារអូស្ត្រាលី (ត្រូវនឹងប្រមាណ ៦៥ លាន ដុល្លារអាមេរិក) ។ កិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា» ។

លោកឯកអគ្គរដ្ឋទូត Derek Yip ក៏បាន​បង្ហាញឆន្ទះថានឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយភាពធន់ ព្រមទាំងចូល រួមលើកកម្ពស់ការអភិវឌ្ឍន៍ ស្ថិរភាព និងវិបុលភាពនៅកម្ពុជា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

រុស្ស៊ី ត្រៀម​ថ្វីមាត់​បញ្ចុះបញ្ចូល​សមាជិក BRICS ឲ្យ​ឈប់​​ចាយ​លុយ​ដុល្លារ​អាមេរិក

ជីវិតកម្សាន្ដ៣ នាទី មុន

បវរកញ្ញាហុងកុង ធ្លាប់ជំពាក់គេជុំទិស ដល់ថ្នាក់លក់​​មកុដ​​ ពេលនេះមានស្ថានភាពយ៉ាងណាហើយ?

ព័ត៌មានជាតិ១០ នាទី មុន

ក្នុងរយៈពេលជាង៣ទសវត្សរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ១ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

មេទ័ពអ៊ីស្រាអែល ដើរជាន់មីនរបស់ក្រុមហាម៉ាស ស្លាប់ភ្លាមៗ

ព័ត៌មានជាតិ៣៤ នាទី មុន

លោក នេត សាវឿន ណែនាំឱ្យបន្តចាប់ដៃជាមួយអន្តរជាតិបង្រ្កាបគ្រឿងញៀន ដើម្បីបង្ហាញពីឆន្ទៈមុះមុតរបស់រដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម