ព័ត៌មានអន្ដរជាតិ
រកឃើញសាកសព១១នាក់ ក្រោយលិចទូកដឹកលើសទម្ងន់នៅមីយ៉ាន់ម៉ា
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន១១នាក់ បន្ទាប់ពីទូកផ្ទុកលើសទម្ងន់ផ្ទុកមនុស្សប្រហែល៣០នាក់បានលិចនៅក្នុងសមុទ្រ Andaman ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់មីយ៉ាន់ម៉ាដែលដកស្រង់សម្ដីប្រជាពលរដ្ឋ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/1854427-myanmmar-1.webp)
យោងតាមសង្ឃដីការបស់ព្រះសង្ឃមួយអង្គមកពីភូមិ Kyauk Kar ភាគខាងត្បូងនៃតំបន់ Tanintharyi បានមានសង្ឃដីកាថា៖ «យើងបានរកឃើញសាកសព ១០ នាក់កាលពីយប់មិញ និងមួយនៅព្រឹកនេះ»។
ទូកនេះបានដឹកមនុស្សដែលភាគច្រើនជាសិស្សកំពុងត្រឡប់មកទីក្រុង Myeik នេះបើយោងតាមព្រះសង្ឃដែលបានសុំមិនបញ្ចេញឈ្មោះ។ គាត់បានឲ្យដឹងថា «ទូកនេះបានចាកចេញពីភូមិនៅម៉ោង៩យប់ និងបានផ្ទុកលើសទម្ងន់ដែលបណ្ដាលឲ្យលិច»។ បន្ទាប់ពីការរកឃើញនេះអ្នកភូមិបានបូជាសពទាំង ១១ នាក់ ហើយក្រុមជួយសង្គ្រោះក្នុងតំបន់កំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។ ព្រះសង្ឃអង្គនេះបានបញ្ជាក់ថា សាកសពដែលបានរកឃើញនោះមិនមែនជាសិស្សទេ។
គ្រោះថ្នាក់តាមទូកគឺជារឿងធម្មតានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារជាប្រទេសមួយដែលមានការដឹកជញ្ជូនខ្វះខាតនិងមិនសូវមានស្ដង់ដាសុវត្ថិភាព។ កប៉ាល់សាឡាងដែលដឹកមនុស្សតាមឆ្នេរសមុទ្រ និងទន្លេ ជាញឹកញាប់មានគ្រោះថ្នាក់ដោយសារមនុស្សកកកុញ ហើយគ្រោះថ្នាក់ខ្លះអាចបណ្តាលឱ្យមានអ្នកស្លាប់ច្រើនគួរឲ្យសង្វែកនិងក៏ចំណាយពេលជាច្រើនថ្ងៃស្រង់យកសាកសពទាំងនោះមកវិញថែមទៀត៕
![](https://www.kampucheathmey.com/wp-content/uploads/2024/10/1854427-myanmmar.webp)
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច