Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ រាល់ការស្នើ និងសំណូមពរ ពីអាជ្ញាធរខណ្ឌនិងសង្កាត់ មកថ្នាក់រាជធានី ត្រូវតែ​ជា​សំណើ​និង​សំណូមពរ ដែលបានប្រឹងប្រែងអនុវត្តអស់​ពី​សមត្ថភាព

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន​ធ្វើការណែនាំ ឱ្យអាជ្ញាធរខណ្ឌនិងសង្កាត់ទាំង១០៥ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញថា រាល់​សំណើ​និង​សំណូមពរ មក​ថ្នាក់រាជធានីភ្នំពេញ ត្រូវ​តែ​ជា​សំណើ ​និង សំណូមពរ ដែលថ្នាក់ដឹកនាំនិងមន្ត្រីនៅ​ថ្នាក់​ខណ្ឌ សង្កាត់បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថភាព គឺ​មិនមែន​ជា​សំណើ​និង សំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តផងបែរ​ជា​លើក​ឡើង​ជា​សំណើ​ និង សំណូមពរនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុង​វេទិកា​ស្តីពី​ការ​អនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅ​រាជ​ធានី​ភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង​លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាលរាជធានីភ្នំពេញ។

លោក​ឃួង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា សម្រាប់​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់ទាំង១០៥ រាល់​សំណើ​ និង​សំណូមពរ មក​ថ្នាក់​រាជធានី ត្រូវ​តែជា​សំណើ​ និងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថភាព គឹ មិន​មែន​ជា​សំណើ​ និងសំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តនោះ​ទេ កុំ​លើក​ឡើង​ជា​សំណើ​សំណូមពរ យក​រួច​ខ្លួន។

លោក​ឃួង ស្រេង បាន​បន្ត​ថា ថ្នាក់ដឹងនាំខណ្ឌ សង្កាត់ មិនមែន​ជា​ចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែ​ជា​អ្នក​បម្រើ​របស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងឱ្យបាន​គ្រប់​ជ្រុងជ្រោយ ពី​សុខទុក្ខនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ហើយ​នាំ​គ្នា ដោះស្រាយ​ជូន​ពួក​គាត់ បើដោះស្រាយអស់ពីលទ្ធភាព ឬ គ្មានលទ្ធភាពដោះស្រាយត្រូវតែ សុំ​ការ​អន្តរាគមន៍​ពីរដ្ឋបាលរាជធានី កុំ​ស្នើ​សុំ​អន្តរាគមន៍​ទាំងខ្លាំងខ្លួនឯងមិនទាំងបានអនុវត្តផងនោះ​ទេ។

លោក​ម៉ប់ សារិន បាន​មាន​ប្រសាសន៍​លើ​កឡើង​ថា ការ​រៀប​ចំ​វេទិការ​វាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ​នេះ គឺ​ដើម្បី ពិគ្រោះ​ពិភាក្សា​រវាង​រាជរដ្ឋាភិបាលជាមួយនឹង​រដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់​ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់​សម្រេច​ការ​អនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បី​ចូលរួម​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោកបានបន្តទៀត​ថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ​ធ្វើ​ឡើង​រៀង​រាល់ ៣ឆ្នាំ ម្តង ដោយចាប់ផ្តើមពីឆ្នាំ២០២៤ ដែល​មាន​ការ​ចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញតិ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានានៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា តំណាង​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ និង​តំណាងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ស្ថាប័នមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធនានា។

លោក​បាន​បញ្ជាក់​ថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ រៀបចំឡើងដើម្បីបូកសរុបវឌ្ឍនភាព ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងសំណើ សំណូមពរនានា ពីថ្នាក់សង្កាត់ទាំង១០៥ និងថ្នាក់ខណ្ឌទាំង១៤ ឈានទៅបូកសរុបរបាយការណ៍អំពីលទ្ធផល នៃវេទិកាថ្នាក់រាជធានី ដាក់ជូន គ.ជ.អ.ប ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា មុននឹងដាក់ស្នើបញ្ហា ប្រឈមដែលនៅសេសសល់ ទៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យ ពិភាក្សា និងដោះស្រាយរួម។

លោក​បន្ត​ថា វេទិកានៅថ្នាក់រាជធានីភ្នំពេញ នឹងផ្តោតទៅលើខ្លឹមសារសំខាន់ៗ លើ​ការ​ដោះស្រាយ នូវ​ស្ថានភាព និង បញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេល កន្លងមកដូចជា រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​ការងារ​របស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ មុខងារជាអាណត្តិ និងមុខងារដែលបានផ្ទេររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានមនុស្សរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់។

គួរ​បញ្ជាក់​ថា ក្នុង​វេទិកា​នេះ ក៏​មាន​បទអន្តរាគមន៍ របស់រដ្ឋបាលខណ្ឌនិងសង្កាត់ផងដែរ ដោយលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន,ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់,ការផ្តល់សេវារដ្ឋបាល,

ការដោះស្រាយវិវាទមូលដ្ឋាន,ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍,ការផ្តល់សេវាតាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅច្រកចេញចូលតែមួយ,រចនាសម្ព័ន្ធគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌនិងការគ្រប់គ្រងចំណូល និងការអភិវឌ្ឍមូលដ្ឋានជាដើម៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ថ្ងៃឆ្លងឆ្នាំ៖ តម្លៃជិះខ្សែរ៉កនៅបឹងកន្សែងបញ្ចុះថ្លៃ បើទោះបីសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក្នុងក្រុងបានលុងដំឡើងថ្លៃ

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំដល់អាជ្ញាធរ និងកងកម្លាំង រក្សាសន្តិសុខ សុវត្ថិភាពឱ្យបានល្អក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»

កីឡា៤ ម៉ោង មុន

ស្វាយរៀង​ខាប់ U13 រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

សន្តិសុខសង្គម២៤ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

កីឡា៤ ម៉ោង មុន

ស្វាយរៀង​ខាប់ U13 រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

ព័ត៌មានជាតិ២០ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

Sokha Hotels

ព័ត៌មានពេញនិយម