ព័ត៌មានជាតិ
កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាសុខភាពជាសកល
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីដោះស្រាយបញ្ហាសុខភាពជាសកល។
ការអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី២១តុលា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងសម័យកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិចនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្នុងបទអន្តរាគមន៍ លោករដ្ឋមន្ត្រីបានលើកឡើងនូវចំណុចគន្លឹះដ៏មានសារៈសំខាន់មួយចំនួនស្តីពីអាទិភាពសុខាភិបាល
និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជនក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលដោយផ្តល់នូវអនុសាសន៍ ក្នុងការចែករំលែកគំនិតយោបល់ទស្សនៈទានរបស់កម្ពុជាដល់តំបន់ និងសកលលោកដោយផ្អែកលើបទពិសោធន៍កម្ពុជាចំពោះមុខបញ្ហាប្រឈមជាសកលទាំងឡាយដែលកម្ពុជាបានស្វែងយល់ស៊ីជម្រៅព្រមទាំងបានស្នើអង្គប្រជុំពិចារណាលើវិធីសាស្ត្រដែលតំបន់ និងពិភពលោកអាចទទួលបានវ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាត និងឱសថសារវ័ន្តសំខាន់ៗដោយស្មើភាព និងសមធម៌។
លោករដ្ឋមន្ត្រីបានលើកឡើថា «មានតែការឆ្លុះបញ្ចាំងរួមគ្នាដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់
ចំពោះមុខបញ្ហាប្រឈមទាំងអស់ និងពង្រឹងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសន្តិសុខប្រកបដោយស្វ័យភាពសុខភាព និងកាន់តែទូលំទូលាយចំពោះមុខកង្វះខាតធនធានមនុស្ស ឱសថ និងផលិតផលសុខភាពសំខាន់ៗ ក៏ដូចជាការសម្រេចចិត្តកាន់តែខ្លាំងឡើងប្រកបដោយនវានុវត្តន៍»។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះមុខទំហំនៃកិច្ចការរួមជាពិសេសគឺរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងនាមក្រសួងសុខាភិបាលកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់នៅចំពោះមុខបញ្ហាប្រឈមសុខភាពជាសកល។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកទាំងអស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា កសាងតំបន់យើងប្រកបដោយសមធម៌ប្រឈមមុខនឹងហានិភ័យសុខភាព រួមគ្នាផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចតំបន់ និងសកលជាពិសេសការចាក់ថ្នាំបង្ការក្នុងស្ថានភាពអាសន្ននៃជំងឺរាតត្បាតដើម្បីស្ដារឡើងវិញនូវសមភាពចំពោះមុខការប្រឈមនឹងការរីករាលដាលនៃជំងឺមិនឆ្លងនាពេលបច្ចុប្បន្ន និងការរាតត្បាតនៃជំងឺឆ្លងនាពេលបច្ចុប្បន្ន និងអនាគតការពង្រឹងក្របខណ្ឌនិយ័តកម្មរឹងមាំជាងមុនប្រកបដោយភាពធនដោយទទួលស្គាល់កាតព្វកិច្ចនៃសាមគ្គីភាព សមធម៌ព្រមទាំងកំណត់ការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប និងគោរពការប្តេជ្ញាចិត្តជាកត្តាគន្លឹះដែលនាំឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា២៣ ម៉ោង ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ