Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤, កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារក្បែរមន្ទីរពេទ្យធំរបស់រដ្ឋាភិបាលលីបង់ នៅភាគខាងត្បូងទីក្រុងបេរូត ដោយសម្លាប់មនុស្សចំនួន៥នាក់ ក្នុងនោះមានទាំងកុមារម្នាក់ផងដែរ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលលីបង់អះអាងថា ការវាយប្រហារនោះគឺត្រូវចំណតរថយន្តនៃមន្ទីរពេទ្យRafik Hariri University ខណៈក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស២៤នាក់ ត្រូវរបួសផងដែរ។

ត្បិតតែមុនពេលវាយប្រហារ អ៊ីស្រាអែលបានព្រមានឲ្យមនុស្សចាកចេញពីទីតាំងចំនួន១៣កន្លែងក៏ពិតមែន ប៉ុន្តែក្នុងសេចក្តីប្រកាសនោះ គឺមិនមានបញ្ជាក់ឈ្មោះមន្ទីរពេទ្យនេះទេ។

(រូបថត៖ AP)

ការវាយប្រហារនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បើកការវាយប្រហារនៅទូទាំងប្រទេសលីបង់ កំណត់គោលដៅជាពិសេសលើសាខារបស់ធានា Al-Qard al-Hassan ដែលខ្លួនចោទថា ជាប្រភពផ្គត់ផ្គង់ដល់ក្រុមសកម្មប្រយុទ្ធហេសបូឡា។

មន្ត្រីចារកម្មអ៊ីស្រាអែលជាន់ខ្ពស់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការវាយប្រហារនេះ ដោយសារធនាគារ គឺជាបក្សពួករបស់ក្រុមហេសបូឡា ដែលជួយលុយកាក់ដល់ចលនាសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ហើយថែមទាំងជួយទិញអាវុធឲ្យទៀតផង។

(រូបថត៖ AP)

ការវាយប្រហារនេះទៀតសោត ក៏កើតឡើងត្រឹមមួយថ្ងៃដែរ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin លើកឡើងថា តួលេខជនស៊ីវិលស្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា នៅប្រទេសលីបង់ ពិតជាខ្ពស់ខ្លាំងណាស់ ហើយជំរុញឲ្យអ៊ីស្រាអែល បន្ថយដៃបន្តិចទៅ ជាពិសេសនៅក្នុង និងជុំវិញទីក្រុងបេរូត។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លីបង់, តួលេខមនុស្សស្លាប់ដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែលលើលីបង់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហេសបូឡាផ្ទុះឡើងមក បានកើនឡើងដល់ ២ ៤៥២នាក់ហើយ ខណៈ ១១ ៤៩៥នាក់រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លើកនេះ អ៊ីស្រាអែល បើកការវាយប្រហារ កំណត់គោលដៅលើធនាគារ ទូទាំងប្រទេសលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្ពាធទាបចាប់ផ្ដើមបង្កើនឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៤​តុលា

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

ព័ត៌មានជាតិ២៦ នាទី មុន

កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាសុខភាពជាសកល

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកោះកុង លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យបន្តទូន្មានដល់កូនចៅដើរតាមគន្លងធម៌សង្គម

កីឡា១០ ម៉ោង មុន

ក្រុម U17 កម្ពុជា ឈរ​លេខ១​ក្នុង​ពូល​បណ្តោះអាសន្ន ក្រោយឈ្នះ​ម៉ាកាវ ១-០

Sokha Hotels

ព័ត៌មានពេញនិយម